ប្រហុកជាច្រើន បាននាំចូលពីប្រទេស ជិតខាងតាមច្រករបៀង ហើយមានអ្នក(កាងនៅពីក្រោយខ្នង)
ខេត្តតាកែវ បើតាមសំដីរបស់ប្រជាពលរដ្ឋដែលរស់នៅ ភូមិអ្នកតាត្បាល់ ឃុំគោកពោធិ៍ ស្រុកបូរីជលសា ខេត្តតាកែវ បានបង្ហើបប្រាប់អ្នកយកព័ត៍មានយើងថា៖ ជារៀងរាល់ឆ្នាំអោយតែរដូវទឹកឡើងពូកគាត់តែងតែសង្កេតឃើញ មានទូកមកពីប្រទេសជិតខាង ចូលចតនៅមាត់ទឹកស្ថិតនៅ ភូមិអ្នកតាត្បាល់ ហើយនៅពេលនោះផងដែ ក៏ឃើញមាននាំ ប្រហុកត្រីរ៉សរាប់ពាន់គឺឡូដែលឈ្មូញទាំងនោះដឹកមកតាមទូកយកមកលាក់ទុកនៅក្នុងភូមិ រហូតដល់ពេលយប់ទើបនាំចេញតាមគោយន្តយកទៅចែកចាយតាមភូមិ ឃំុ ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះក្នុងកានាំប្រហុកត្រីរ៉ស់ចូលតាមច្រករបៀងនេះគឺមានកាឃុបឃិតពីលោក សឹម មី មេភូមិ អ្នកតាត្បាល់ ដែលជាអាជ្ញាធភូមិ បានដឹងរឿងនេះហើយមិនរាយកាណ៏ទៅមន្ត្រីជុំនាញ អោយមកចុះត្រូតពិនិត្យឡើយ ។ប្រភពពិត៍មានបានបន្តទៀតថា៖ កានាំចូលទំនិញទាំងអស់នេះគឺមាន បុរសម្នាក់ឈ្មោះញឹក ឆៀវរស់នៅភូមិ ទ្រុងភូមិ ឃំុព្រៃផ្គាំ ស្រុកអង្គរបុរីជាអ្នកកាងទំនិញទាំងអស់នេះ។នៅពេលនោះដែអ្នកយកព័ត៍មានយើងបានទូរសព្ទ័ទៅលោក ញឹក ឆៀវអោយជួយបំភ្លឺក្នុងរឿងនេះ លោកបានប្រាប់ថាក្នុងកានាំប្រហុកពីប្រទេសវៀតណាម មកលក់ស្រុកខ្មែរនេះមិនមែនទើបតែឥឡូវទេគឺចំនួនជាង១០ឆ្នាំហើយ ពីមុននាំចូលតាមប្រឡាយ០៤លោកបានបន្តទៀតថាក្នុងការកសុីនេះមានអ្នកស្គាល់គាត់ច្រើនណាស់ដូចជា លោក អភិបាលខេត្ត ប៉ូលីសសេដ្ឋកិច្ច កាំកុងត្រូល និងមន្ត្រីគយជាដើម ។បន្ទាប់មក ពេលដែលអ្នកយកពិត៍មានយើងចុះទៅតាមប្រម៉ាញ់យករូបភាពទាំងពេលយប់បានហើយក៏ទូរសព្ទ័ទៅលោក ប៉ោ លាងគង់ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ដើម្បីអោយលោកជួយស្រាយបំភ្លឺក្នុងកានាំប្រហុកចូលទាំងយប់បែបនេះអញ្ចឹង។លោកប៉ោ លាងគង់បានឆ្លើយថា លោកពុំបានដឹងអ្វីទាំងអស់ !ហើយលោកសួរថានៅចំណុចណា ម្ចាស់គេឈ្មោះអី ហើយបានសុំលេខទូរសព្ទ័លោកញឹក ឆៀវ ដើម្បីសាកសួរពេលនោះលោក ប៉ោលាងគង់ មានប្រតិកម្មយ៉ាងខ្លាំងដោយយកឈ្មោះគាត់ទៅប្រើប្រាស់ ហើយគាត់ពុំបានដឹងអ្វីទាំងអស់។គួបញ្ជាក់ផងដែថាលោកញឹក ឆៀវ រកសុីដឹកទំនិញគ្មានច្បាប់ ធ្វើអោយខាតថវិកាជាតិហើយ យកឈ្មោះមន្រ្តីធំៗនៅពីក្រោយខ្នងទៀត។ពាក់ពន័ក្នុងរឿងនេះដែអ្នកយកព័ត៍មានសម្លេងខ្មែរពិតយើងបានសុំកាស្រាយបំភ្លឺពីលោកទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសាលោកបានឆ្លើយថា លោកកំពុងអោយមន្រ្តីរបស់លោកចុះទៅពិនិត្យមើលហើយ ។