មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង និងយោធាស្រុកមេមត់បើករថយន្ត ប្រដេញកៀរថយន្តដឹកឈើបុកគ្រោះថ្នាក់ រងរបួសធ្ងន់អ្នកបើកបររថយន្តដឹកឈើ២នាក់
ខេត្តត្បូងឃ្មំ៖យ៉ាងហោចណាស់មានអ្នកបើកបររថយន្តដឹកឈើចំនួន២នាក់រងរបួសបាក់ភ្លៅទាំងសងខាងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលមកពីបើករថយន្តប្រដេញជម្រិតទារប្រាក់ពីសំណាក់សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដែលសេចក្ដីរាយការណ៍អះអាងថាដាក់ប៉ុស្តិ៍ជជុះចាំជម្រិតទារប្រាក់ពីអ្នករកស៊ីដឹកឈើនៅលើផ្លូវជាតិលេខ៧ស្ថិតក្នុងទឹកដីខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យងជាពិសេសនៅចំណុចភូមិកោះថ្មឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ។ហើយបើករថយន្តប្រដេញចាប់រថយន្តដឹកឈើណាដែលមិនចូលបង់លុយ។សេចក្ដីរាការណ៍ជាក់ស្ដែងការប្រដេញរថយន្តយ៉ាងអានាធិបតេយ្យជម្រិតទារប្រាក់ពីសំណាក់សមត្ថកិច្ច រហូតបុករថយន្តបាក់ជើងអ្នកបើកបររថយន្តដឹកឈើរបួសធ្ងន់២នាក់កាលពីវេលាម៉ោង១២ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នៅចំណុចភូមិក្ដុលផ្សារឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ។ជនរងគ្រោះមិនត្រូវបានគេបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេខណៈអ្នកយកព័ត៌មានសុំការបំភ្លឺពីលោកវរសេនីយ៍ព្រហ្មវុទ្ធីមេបញ្ជារការកងរាជអាវុធហត្ថស្រុកមេមត់និងលោកវរសេនីយ៍ហុងគឹមហឿនអធិការនគរបាលស្រុកមេមត់តាមទូរសព្ទ័តែមិនមានអ្នកទទួល។ប្រភពព័ត៌មានអះអាងថាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដែលប្រដេញរថយន្តបង្កឲ្យមានគ្រោះថ្នាក់ខាងលើត្រូវបានគេស្គាល់ឈ្មោះប៊ុនធឿន បើករថយន្តម៉ាកCAMRYឆ្លាមពាក់ស្លាកលេខភ្នំពេញ 2H 4107និងមន្ត្រីយោធាស្រុកម្នាក់ទៀឈ្មោះ កា ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេបានឃើញរថយន្ត២ទៅ៣គ្រឿងបានបើកបរប្រដេញកៀរនិងខោកគ្នាដូចក្នុងរឿងកុនចិនហុងកុងដែលបង្កអោយប្រជាពលរដ្ឋនៅតាមនិងធ្វើដំណើរលើដងផ្លូវមានការភ័យខ្លាចប៉ះពាល់ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ដល់កន្លែងកើតហេតុគេឃើញរថយន្តនគរបាលសេដ្ឋកិច្ចក្រសួងវ៉ានិងកៀរថយន្តដឹកឈើហើយក៏បណ្តាលឲ្យបុកគ្នានិងមានអ្នករងរបួសធ្ងន់ធ្ងរតែម្តង៕