ចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋចំនួន១៩០នាក់ ក្នុងស្រុកបន្ទាយអំពិល
ឧត្តរមានជ័យ ៖ អាជ្ញាធរ និងសមត្ថកិច្ចស្រុកបន្ទាយអំពិល ចុះចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងធ្វើវេទិកាសាធារណៈ ផ្សព្វផ្សាយ ពីច្បាប់ចរាចរផ្លូវគោកថ្មី ដល់ប្រជាពលរដ្ឋចូលរួម១៩០នាក់ ។
ពិធីនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រោមវត្តមានលោកអនុសេនីយ៍ទោ ដៀន សរឿន នាយប៉ុស្តិ៍ រដ្ឋបាលអំពិល នសហការជាមួយអាជ្ញាធរមូលដ្ឋាន។
នៅក្នុងពិធីនោះផងដែរ និងបានចែកលេខទូរស័ព្ទ ថ្នាក់ដឹកនាំ អធិការ អធិការរងនិងនាយប៉ុស្តិ៍បានចំនួន១៩០សន្លឹក ដល់បងប្អូនប្រជាពលរដ្ឋដើម្បីអោយពួកគាត់ងាយស្រួលជូនដំណឹង ឫ ហេតុការផ្សេងៗ។នៅក្នុងឱកាសនោះផងដែលប្រជាពលរដ្ឋនៅក្នុងភូមិខាងលើបានសប្បាយចិត្ត និងត្រេកអរ យ៉ាងខ្លាំង ដល់សមត្ថកិច្ចដែលបានយកអត្តសញ្ញាណប័ណ្ណ មកចែកជូនប្រជាពលរដ្ឋដល់លំនៅ ដ្ឋាន៕