ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
យុវជន​ម្នាក់​ បោល​​ម៉ូតូ​លឿន​ ជ្រុល​​កៀរ​​​រថយន្ដ ​ដួល​បោក​ក្បាល​ នឹង​ថ្នាល់​ស្លាប់​​​​
ថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:22 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 641នាក់)




ភ្នំពេញ ៖ ​យុវជន​ម្នា​ក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ ​បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក ​ជ្រុល​ទៅ​បុក​កៀរ​​ទាក់​ដៃចង្កូត​ ជាមួយ​រថយន្ដ​មួយ​គ្រឿង ​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ បណ្ដាល​ឲ្យ​ដួល​ស្លាប់​ ភ្លាមៗ​ ​តែម្ដង​ ហើយ​ម៉ូតូ​បាន​ជ្រុល​ហួស​ទៅមុខ​ជាង​២០​ម៉ែត្រ​ ទើប​ឈប់​។  

ហេតុ​ការ​ណ៍​ នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំ​ណុច​ភ្លើងស្តុប​ផ្លូវកែង​រវាងផ្លូវ​ជាតិ​លេខ​៤​និង​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិតនៅ​ក្នុងភូមិ​ជម្ពូ​វ័ន ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែង ​បាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ​ជិះ​ម៉ូ​តូ ម្នាក់ឯង បោះពួយ​ល្បឿន​លឿន​ ក្នុងទិសដៅ ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​ ជ្រុល ទាក់​ដៃចង្កូត​កៀរ​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ដែល​បើកបរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ ​បោក​ដួល​អូស ធ្លាក់​ជនរងគ្រោះ ​បោក​និង​ថ្នល់​ស្លាប់​ភ្លាមៗ ​នៅនឹងកន្លែង  ​។ចំណែក​ម៉ូតូ​ជ្រុល​ហួស​បោល​ទៅមុខ ​ឃ្លាត​ពី​ជនរងគ្រោះ ​ជាង​២០​ម៉ែត្រ​ទើប​ដួល​។ ​ ជនរងគ្រោះ​មានឈ្មោះ ​សៀ ចាន់ណា ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ ​។ ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-7673  ។

 ប្រភព​ បន្ដថា ​ភ្លាមៗ ​នោះ​ភាគី​ខាង​រថយន្ត មិនបាន​ឈប់​បង្អែបង្អង់​យូរ​នាំ​វែងឆ្ងាយ​ឡើយ ដោយ​បាន​បន្តដំណើរ​ទៅមុខ​បាត់ បន្សល់ទុក​ជនរងគ្រោះ​ នៅ​កន្លែង​កើត​ហេតុ ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ​ស្រាវជ្រាវ​រក​សាច់ញាតិ​ក្រុម​គ្រួសារ​មក​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ