សមត្ថកិច្ច ឆែកឆេរ អាគារកំពុងសាងសង់ប្លុកបឹងកក់ រកឃើញជនបរទេសចំនួន៨៣នាក់ ស្នាក់គ្មានច្បាប់
ភ្នំពេញ ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរ ជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ នៅក្នុងសំណងអាគារកំពុង សាងសងនៅប្លុកបឹងកក់ ជាលិទ្ធផលរកឃើញជនជាតិចិននិងវៀតណាមប្រុសស្រីសរុបទាំងអស់១៧៨នាក់ ក្នុងនោះមាន៨៣ស្រី២នាក់ និងវៀតណាម ៧នាក់ប្រុសនាក់គ្មានលិខិត ត្រឹមត្រូវ ហើយសមត្ថកិច្ចបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចប្លុកអាគារកំពុងសាងសង់ ផ្លូវលេខR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយពីធ្វើការត្រួតពិនិត្យ អាគារសំណងដែលកំពុងសាងសង់ថ្មីនេះ រួចមកកម្លាំងរបស់លោកបានរកឃើញ ជនជាតិចិន និងជនជាតិវៀតណាម សរុបទាំងអស់១៧៨នាក់ ក្នុងនោះចិននិងវៀតណាមគ្មានលិខិតស្នាមត្រឹមត្រូវ៨៣ស្រី២នាក់ និងវៀតណាម៧នាក់ ប្រុស បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី ។
ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវ និងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោ បានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់ រោងចក្រ សហគ្រាស និងសិប្បកម្ម ការដ្ឋាន នានាទាំងអស់ ត្រូវបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់ មកធ្វើការបន្តទៀត នៅក្នុងការដ្ឋាន និងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែល គ្មានការអនុ ញាតិ ហើយចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលប លួច លាក់បន្លំ ឫ ល្បិចផ្សេង ទៀតដែល ផ្ទុយពីបទបញ្ញត្តិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពីបី ខែដល់ ៦ខែ មុននិងបណ្តេញចេញ ត្រូវផ្ដន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឫ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញ្ញាតិ មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឫ ជួយសម្រួលក្នុងការប្រព្រឹត្ត បទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឫ មិន គោរពបទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈ ប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូស ទុកជាសម្បត្តិរដ្ឋ ៕