ចាប់ខ្លួនជនសង្ស័យ២នាក់ តាមដីការបង្គាប់របស់សាលាដំបូងខេត្ត
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោង ចុះឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ តាមដីការបង្គាប់របស់តុលាការ។
ក្នុងដីការរបស់តុលាការបង្គាប់ឲ្យឃាត់ខ្លួននេះ គឺចំនួន២ ដីការផ្សេងៗគ្នា៖ ទី១-លេខ ០៤០ ចុះថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៦ ចេញដោយ លោក រិន ភិរុណ ចៅក្រមស៊ើប សួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ ទី២-លេខ ០៣១ ត.ព្រ/ ១៦ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ចេញដោយ លោក គួន ចន្ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តឧត្តរមានជ័យ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ទី១ឈ្មោះ សេង ពិសី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។-ទី២ឈ្មោះ មាស ចាន់ថាវ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ កំពុងធ្វើការបញ្ជូនទៅស្នងការ ដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕