ធ្លាប់តែលឺក្របីជល់មនុស្ស តែពេលនេះ មនុស្សជល់ក្របីស្លាប់ ទាំងសង់ខាង
មណ្ឌលគិរី ៖ បុរសម្នាក់ និងសត្វក្របី សាកកម្លាំងគ្នាមួយប្រាវ ស្លាប់ទាំងមនុស្ស និងក្របី កាលពីវេលាម៉ោង៨និង10 នាទីយប់ ថ្ងៃទី០៧ ខែសីហានេះ នៅលើដងផ្លូវជាតិលេខ76A ចម្ងាយប្រមាណជា១០ម៉ែត្រ មុខសាលាសង្កាត់រមនា ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
សាក្សីនៅកន្លែងកើតហេតុការណ៍ បានអោយដឹងថា ជនរងគ្រោះបានជិះម៉ូតូចេញពីក្នុងទីរួមខេត្តតាមដងផ្លូវជាតិលេខ76A សំដៅទៅផ្ទះរបស់ខ្លួនស្រាប់មកដល់ក្បែរផ្ទះក៏ជួបហេតុការណ៍ដ៏អាក្រក់នេះតែម្តង។ ប្រភព បានបន្ដទៀតថា មុនពេលកើតហេតុបុរសជាម៉រដំរី បាន មកផឹកស៊ីនៅទីរួមខេត្តហូបចុករួច ក៏បុរសខាងលើបានធ្វើដំណើរមកផ្ទះវិញពេលមកជិតដល់ផ្ទះក៏អ្នកភូមិបានលឺសំលេង
បុកគ្នា លាន់ស្នូរខ្លាំងដូចរន្ទះ ពេលនោះ ផ្អើលអ្នកភូមិចេញនាំគ្នាចោមរោមមើលហេតុការណ៍នោះឃើញមនុស្សបានស្លាប់ និងក្របីឈ្មោលមួយក្បាលក៏បានងាប់នៅនិងកន្លែង។
សមត្ថកិច្ចប៉ុស្តិ៍ សង្កាត់រមនា បានអោយដឹងថា ជនរងគ្រោះស្លាប់ មានឈ្មោះ ចិន ហាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិព្នង មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មានមុខរបរជាអ្នកដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមរយៈសត្វដំរី ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកបើតាមប្រភពពីអ្នកភូមិនៅទីនោះ បានឲ្យដឹងថា ក្របីងាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គឺម្ចាស់ក្របីធ្វើការប្រគល់ក្របីឲ្យគ្រួសារសពសម្រាប់ចាត់ចែងបុណ្យសព រីឯសំណងប៉ះប៉ូវគ្នាទៅ តាមផ្លូវច្បាប់ចរាចរណ៍៕