ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជន​ជាតិ​វៀតណាម​៤នាក់​​ ជិះ​ម៉ូតូ​មួយ​គ្រឿង​​បុក​​រថយន្ដ​កំពុង​បត់​ រង​របួសធ្ងន់​-ស្រាល​ទាំង​អស់គ្នា​​
ថ្ងៃទី ០៨ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 05:43 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 638នាក់)




កំពង់ឆ្នាំង​៖ ​យុវជន​៣​នាក់​ ​​ និង​​នារី​ម្នាក់​​ ​បាន​ជិះ​ម៉ូ​តួ​មួយ​​គ្រឿង​ ឌុបគ្នា​៤​នាក់​ បើកបរ​លឿន​ ​ជ្រុល​បុក​រថយន្ត​មកពី​មុខ​ក្នុង​ទិស​ច្រាស់​គ្នា ​បើក​បត់​ឆ្វេង​ ​បណ្ដាល​ឲ្យ​រងរបួសធ្ងន់-​ស្រាល​ទាំងអស់គ្នា​​​​ កាលពី​​ម៉ោង​១​និង​៤៥​រសៀល ថ្ងៃទី​០៨ ​ខែសីហា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៥ ចំណុច​ផ្លូវខ្វែង​ជា​៤​ជាប់​ផ្ទះសំណាក់​ផ្កាយព្រឹក​ ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

នគរបាល​ក្រុង​កំពង់ឆ្នាំង​ បានអោយដឹងថា​ មុនពេល​កើតហេតុ​គេ​បាន​ ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពាក់​ស្លាក​លេខ ឃ​៨១៩៤ ភព​២ បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ច្រាស់ ទិស​ ​គ្នា​ដល់​ចំណុច​ផ្លូវខ្វែង​ជា​៤​ក្នុង​ចំណុច​ខាងលើ ​ក៏បាន​បើក​បត់​ឆ្វេង  ខណៈនោះ​ដែរ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មាស់​រីវូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ជិះ​គ្នា​៤​នាក់​ បាន​បើកបរ​មកពី​ក្រោយ​ក្នុង​ទិស​ច្រាស់​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ​ជាន់ហ្វ្រាំង​មិនទាន់​ ក៏បាន​បុក​រថយន្ត​ពេញទំហឹង​តែម្តង ​ បណ្តាល​អោយ​អ្នកជិះ​ម៉ូតូ​ទាំង​៤​នាក់​ ដួល​ត្រឡប់ត្រឡិន​របួសធ្ងន់​២​នាក់​ និង​ស្រាល​២​នាក់​។


​សមត្ថកិច្ច​ បានបន្ដ​ទៀត​ថា​ ជនរងគ្រោះ ​ទាំង​៤​នាក់​​គឺ​ជា​ជន​​ជាតិវៀតណាម​​ទាំងអស់​  ​៖ ១​ឈ្មោះ ចាំង យ៉ាំង​ថា អាយុ​១៩ ឆ្នាំ ជា​អ្នកបើកបរ​របួសធ្ងន់ ​បាក់ឆ្អឹង​ដងកាំបិត ​ចាក់ ​ចំក ​​និង​បាក់​ឆ្អឹងជំនី​១​ទៀត ​(​មិនសង្ឃឹមរស់​ ០  , ​ ២​ឈ្មោះ ឡេង ​យ៉ាំង​ញី អាយុ​១៨​ឆ្នាំ ​របួសធ្ងន់ ,   ៣​ឈ្មោះ​ ឡេង យ៉ាំង​អ៊ុក  អាយុ​២០​ឆ្នាំ របួសស្រាល  ​,  និង​៤​ ឈ្មោះ ឡេង យ៉ាំង​មួយ ភេទ​ស្រី អាយុ​ ១៧​ឆ្នាំ  របួសស្រាល   ​ពួកគេ​ទាំង​៤​នាក់​ រស់នៅ​ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទុក​រថយន្ត​ចោល​ ចុះ​រត់​បាន​គេច​បាត់​ខ្លួន​បាត់​  ចំណែក​ជនរងគ្រោះ​ទាំង​៤​នាក់ ​ត្រូវបាន​រថយន្ត​ពេទ្យ​ដឹក​យក​មក​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ