ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
យុវជន​២នាក់​ យក​​កាំបិត​ប៉័ងតោ ​​​កាប់​យុវជន​ម្នាក់ ​របួសធ្ងន់​ គេចខ្លួន​បាន ​៣ថ្ងៃ​ ត្រូវជាប់ខ្នោះ
ថ្ងៃទី ០៩ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:49 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 624នាក់)



​​

ឧ​ត្ត​រ​មានជ័យ​៖ ​​​ ជនសង្ស័យ​ទាំង​២​នាក់​ ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ប៉័ង​តោ​ កាប់​ទៅ​​លើ​ជន​រង​ បណ្តាល ​អោយ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ ​​រួច​រត់​គេច​ខ្លួន​​បាន​៣ថ្ងៃ ​ត្រូវ​បាន​ សមត្ថកិច្ច​​ធ្វើការ​ស្រាវជ្រាវ​​ឃាត់​ខ្លួន​ យក​មក​ផ្ដន្ទាទោស​ តាមផ្លូវច្បាប់​។​​


ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២រូបនេះ ​បានធ្វើឡើង​ នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃទី​៨ ​ខែសីហា ឆ្នាំ​២០១៦ ​ដោយ​​កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ ។ ​​ ជនសង្ស័យ ៖​ ទី​១-​ឈ្មោះ ទី អាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង​ ទី​២-​ឈ្មោះ គឹម ម៉ី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​  ​ជាប់​ ពាក់ព័ន្ធ​ក្នុង​ករណី​អំពើ​ហិង្ស​ដោយ​ចេតនា ​ដែល​ប្រព្រឹត្ត ​ឡើង​ ​កាល​វេលា​ម៉ោង​២០​និង​៣០​នាទី ​ថ្ងៃទី​៥ ​ខែសីហា​ ឆ្នាំ​២០១៦ ​​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​រី​សត​ មាត់ច្រក​អូរ​ស្មាច់ ​សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង។

​ជនសង្ស័យ​ទាំង​២​នាក់​ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ប៉័ង​តោ​ កាប់​ទៅលើ​ជនរងគ្រោះ ​ឈ្មោះ​ ភៀ​ង ជី​វ័​ន្ត ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ខ្លាឃ្មុំ ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ​បណ្តាល​អោយ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ ​រួច​រត់​គេច​ខ្លួន​បាត់​។  បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ នគរបាល​ក្រុង​សំរោង ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ