គ្រាប់មីន នៅមានអនុភាពចំនួន ៦៩គ្រាប់ ត្រូវគេតម្រៀបផ្លុងចោលក្រោយភូមិ
បាត់ដំបង៖ គ្រាប់មីន៦៩ ជាច្រើនគ្រាប់ ដែលជនមិនស្គាល់មុខយកទៅផ្លុងចោល ខាងក្រោយផ្ទះប្រជាពលរដ្ឋ ត្រូវបានកំលាំង កងរាជអាវុធហត្ថស្រុក ចុះទៅត្រួតពិនិត្យ នាំយកមករក្សាទុក ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ គឺបានកើតឡើងកាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៦នៅ វេលាម៉ោង៦ និង៥៥នាទីល្ងាច ត្រង់ចំនុចខាងក្រោយផ្ទះលោក ស្រី ទិត្យ សូម៉ាឡែន ក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយគេបានឃើញគ្រាប់មីន ៦៩ ដែលផលិតនៅប្រទេសចិនចំនួន ៧ គ្រាប់ ដោយគេបានដាក់បញ្ឈរជា ធម្មតា ។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំហានដំបូងគឺ គ្រាប់មីននេះ អាចក្មេងរើសអេតចាយរើសយកពីកន្លែងផ្សេង បំរុងយកទៅលក់ លុះដល់ពេលដឹងថា ជាគ្រាប់មីនក៏ទុកចោលតែម្តងទៅក្រោយការត្រួតពិនិត្យ ជាបណ្តោះអាសន្នគឺស្ថានភាពគ្រាប់មីន ទាំងនេះ គឺនៅមានអនុភាព ទើបកំលាំងបានប្រមូល យកទៅរក្សាទុកក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ដើម្បីរាយការណ៍ទៅអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល ហើយករណីនេះ នឹងធ្វើការស្រាវជ្រាវជាបន្តទៅទៀត ៕