បញ្ជូនគ្រូទាយបោកព្រហ្មចារីនារីម្នាក់ បានសម្រេច ទៅតុលាការ
កំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ជាអតីតអ្នកខ្មែរអប្សរា និងគ្រូមន្តអាគមន៍ អូមអាម បានឆបោកស្ត្រីម្នាក់ នាំចូលផ្ទះសំណាក់ ដើម្បីបញ្ចូលមន្តអាគមន៍ ព្យាបាលជំងឺ និងទ្រង់ញាណ ប៉ុន្តែបែរជាបង្ខំចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច ត្រូវនារីរងគ្រោះប្តឹងប៉ូលិសឃាត់ខ្លួន ។
សមតកិច្ចស្រុកឱរ៉ាល់ បានឲ្យដឹងថា គ្រូទាយបោកព្រហ្មចារីរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការហើយ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៦នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ សាកសួរ ដើម្បីកសាងសំណុំរឿង ឲ្យច្បាប់ចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចនគរបាល ស្រុកឱរ៉ាល់ បានបន្ដថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៥ និង៣០នាទី នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិផ្សារកន្ទួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យដែលឆបោកស្ត្រីរងគ្រោះយកទៅបង្ខំរំលោភក្នុងផ្ទះសំណាក់នោះមានឈ្មោះ ឃិត នាងហៅគ្រូធំភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិលាក់កូប ឃុំលំហាច ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរគ្រូមន្តអាគមន៍អូមអាម និងអតីតអ្នកសារព័ត៌មានខ្មែរអប្សរា ឆបោកយកស្ត្រីម្នាក់យកទៅបញ្ចុះអំពើ អាបធ្មប់បញ្ចូលញាណ ព្យាបាលជម្ងឺ និងយកទៅបំបួសនៅភ្នំគូលែន ហើយនាំចូលផ្ទះសំណាក់រួច បង្ខំរួមភេទ បានសម្រេចដល់ទីជម្រៅលើនារីរងគ្រោះឈ្មោះ រី ម៉ាលីស អាយុ ២៦ឆ្នាំ នៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ។
លោកវរៈសេនីយ៍ត្រី ប៊ុត ប៊ិនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានឲ្យដឹងថា សម្ភារៈ និងវត្ថុតាងដែលដកហូត រួមមាន ៖ ១-ម៉ូតូម៉ាកណៃហត ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1AS.0018 មួយគ្រឿង។ ២-ចិញ្ចៀន (លោហធាតុពណ៌ក្រហម ដាំត្បូងពណ៌ស)១ វង់។ ៣ -ទូរស័ព្ទ ដៃ២គ្រឿង(SAMSUN G. និងMettone0 )។ ៤-ប័ណ្ណសម្គាល់ខ្លួន សារព័ត៌មានខ្មែរ អប្សរា ១សន្លឹក។ ៥ -អត្តសញ្ញាណប័ណ្ណទាហាន១ សន្លឹក។ ៦ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាស់១សន្លឹក។៧ -ប្រាក់ដុល្លាអាមេរិកក្រដាសដុល្លារ ១សន្លឹក ,ក្រដាសប្រាក់ភូមា១០០០ មួយសន្លឹក ,ប្រាក់បាតថៃ២០ បាតមួយសន្លឹក និងប្រាក់រៀលចំនួន១៦០០០រៀល ។ ៨ -កាតគ្រីម៉ូតូ១សន្លឹក។៩-ប័ណ្ណបើកបរ១សន្លឹក។ ១០ -រូបចម្លាក់ព្រះ៨អង្គ រូបសេះ១។១១-ខ្សែអង្កាំ៣ ខ្សែ និងខ្សែកអំបោះ ១ខ្សែ។១២ -ខ្សែ ក ចែជ្រូក01ខ្សែនិងធ្មេញ សត្វ១កញ្ចប់។១៣ -កូនកាំបិត២ និងកូនកន្ត្រៃ១។១៤ -និងសម្ភារៈ ថ្នាំខ្មែរសម្រាប់ព្យាបាល និងបោកប្រាស់អ្នកជម្ងឺមួយចំនួនទៀត។
លោក បានបន្តថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីនារីរងគ្រោះថា ជនសង្ស័យ ខាងលើ បានឆបោកព្យាបាលជំងឺ បញ្ចុះអំពើ អាប ធ្មប់ បញ្ចូលញាញ និងយកទៅបំបួសនៅភ្នំគូលេន ប៉ុន្តែបែរ នាំចូលផ្ទះសំណាក់បង្ខំរំលោភសេពសន្ថវៈ រហូតសម្រេច ៕