ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឃាត់ខ្លួន​ជនសង្ស័យ​២នាក់​ ដកហូត​ថ្នាំ​ញៀន​ចំនួន៥០ ​គ្រាប់ ​
ថ្ងៃទី ០៨ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:58 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 668នាក់)




​បាត់ដំបង ៖ ​ជនសង្ស័យ​ចំនួន​២​ នាក់ ​រួម​នឹង​​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៥០ ​គ្រាប់ ​​ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​ ធ្វើការ​ឃាត់ខ្លួន  ​​ពេល​កំពុង​​​ប្រព្រឹត្ត​សកម្មភាព​ជាក់ស្តែង កាល​ពី​វេលា​ម៉ោង ៣ និង​៣០​នាទី  រសៀល​ថ្ងៃទី​៧  ខែសីហា  ឆ្នាំ​២០១៦ ត្រង់​ចំនុច​ភូមិ​ទឹកផុស  ឃុំ​អង្គរ​បាន  ស្រុក​សំពៅ​លូន  ខេត្តបាត់ដំបង  ។


យោង​តាម​របាយការណ៍​របស់​​អាវុធហត្ថ​​ បាន​បញ្ជាក់ថា  ​កិច្ចប្រតិបត្តិការ​នេះ​ ​កម្លាំង​យើង​ បាន​​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២ នាក់​ឈ្មោះ ​សំ ហន  ភេទ​ប្រុស  អាយុ​២៨​ឆ្នាំ  និង​ ឈ្មោះ សៀ​ប កុល​
​ភេទ​ប្រុស​  អាយុ​២១​ឆ្នាំ ​ ជន​ទាំង២​នាក់  មានមុខរបរ​ ធ្វើ​ចំការ  និង​រស់នៅ​ភូមិ​កូនភ្នំ​ខាងត្បូង​ឃុំ​តា​ស្តារ  ស្រុក​សំពៅ​លូន ។

ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​ទៅលើ​ខ្លួនប្រាណ ​ ក៏បាន​ប្រទះឃើញ​ មានការ​លាក់​ទុក​នូវ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ៥០ គ្រាប់  ​ទើប​កំលាំង​បាន​នាំ​យក​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ ដើម្បី​សាកសួរ ​ រក​ប្រភព​ដើម  នឹង​បក្ខពួក ។  ​បច្ចុប្បន្ន​ សមត្ថកិច្ច​ បាន នឹក​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ បញ្ជូន​ខ្លួន​ជនសង្ស័យ​ ទាំងពីរ​នាក់  ​រួម​ទាំង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត  និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ