ភ្ញៀវទេសចរចិន រអិលជើងធ្លាក់ពីលើខឿនកំផែងប្រាសាទអង្គរវត្ត រងរបួស
សៀមរាប ៖ ភ្ញៀវទេសចរណ៍ជនជាតិចិនម្នាក់ បានរអិលជើងធ្លាក់ពីលើកំផែងបាកាននៃបរិវេណប្រាសាទអង្គរវត្ត បណ្តាលឲ្យរងរបួស កាលពីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៦ម្សិលមិញនេះ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេសដែលរងគ្រោះមាន ឈ្មោះ LI YUE ភេទស្រី អាយុ២៨ឆ្នាំជនជាតិចិន។មុនពេលកើតហេតុរូបគាត់បានដើរថយក្រោយដើម្បីថតរូបតែមិនប្រយ័ត្នក៏រអិលជើងធ្លាក់ពីលើបាកានកំពស់ ១,៣០ម៉ែត្រ ជាន់ទី៣ ខាងកើតឈាងខាងត្បូង នៅជាន់ខាងលើ នៃប្រាសាទអង្គរវត្ត បណ្ដាលអោយ រងរបួសនៅត្រង់ ចំនុចត្រចៀកក្បាលផ្នែកខាងក្រោយ គ្រិចចង្កេះនិងក។ភ្លាមនោះជ នរងគ្រោះត្រូវបានភ្នាក់ងារអាជ្ញាធរជាតិអប្សរាមន្ត្រីនគរបាលការពារបេតិកភណ្ឌនឹង មន្ត្រីនគរបាលទេសចរណ៍ ជួយសង្គ្រោះ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស៕