ករណីបាញ់សម្លាប់មនុស្ស នៅមុខក្លិបកំសាន្តនាគមាស ផ្ដន្ទាទោសយុវជនម្នាក់ដាក់ពន្ធនាគារ ១០ឆ្នាំ
ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទបាញ់សម្លាប់មនុស្សនៅមុខក្លិបកំសាន្តនាគមាស ព្រោះរឿងគំនុំឈ្លោះទាស់ទែងគ្នាក្នុងក្លិប ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កែវ មុនី កាលពីព្រឹកថ្ងៃទី៥ ខែសីហា បានផ្តន្ទាទោសឈ្មោះ ហ៊ុន តូសីហា អាយុ២២ឆ្នាំ ។
សាលក្រម ដដែលក៏បានផ្តន្ទាទោសកំបាំងមុខបក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន ដោយម្នាក់១១ឆ្នាំ និងម្នាក់ទៀត១៣ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ នូ ណារ៉េន អាយុ១៨ឆ្នាំ ។ តុលាការតម្រូវឲ្យក្រុមជនជាប់ចោទ សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៤០លានរៀល ។
ពួកគេទាំងបីនាក់ ត្រូវបានចោទប្រកាន់ពីបទ "ឃាតកម្ម " តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ ៕