ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប៉េអិម​ ស្ទា​ក់​ចាប់​បុរស​ម្នាក់​​ ​រឹបអូស​​រថយន្ត​វី​ហ្គោ​មួយ​គ្រឿង​​ និង​​ថ្នាំញៀន​១គីឡូក្រាម
ថ្ងៃទី ០៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:02 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 601នាក់)



ស្ទឹងត្រែង​៖​ ​បុរស​ម្នាក់ ​រួម​ជាមួយ​ ​រថយន្ត​វី​ហ្គោ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​​ ស្ទាក់​ចាប់បាន​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ ខេត្តស្ទឹងត្រែង-ព្រះវិហារ​​ ​​ដកហូត​​ ​គ្រឿងញៀន​១​គីឡូ​ក្រា ម​។

ប្រតិបត្តិការនេះ ​​ធ្វើឡើង​​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៥​ខែ សីហា ​ឆ្នាំ​២០១៦ ​ត្រង់​ចំនុច​ជិត​ផ្លូវបំបែក​ចូល​ភូមិ​ស្រែ​ឫស្សី​ ស្ថិតក្នុង​ភូមិ​សំអាង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្តស្ទឹងត្រែង​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ អៀង វ៉ាន់ឌី ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​បានឱ្យដឹងថា​ ជនសង្ស័យ​ដែល​អាវុធហត្ថ​ឃាត់ខ្លួន​មានឈ្មោះ ​វ៉ាន់ ឌី​អូន ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ​មាន​ស្រុកកំណើត​ នៅ​ភូមិ​ផា​បាំង ​ឃុំ​ថ្មកែវ ​ស្រុក​សៀម​ប៉ាង ​ខេត្តស្ទឹងត្រែង ​។​បច្ចុប្បន្ន​មាន​ប្រពន្ធ​រស់នៅ ភូមិ​ហា​ស៊ី​ឃូ​ន​  ស្រុក​មឿង​ខូង ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។

លោ​ក​មេបញ្ជាការ​ បាន​បន្ត​ឱ្យដឹងទៀតថា​ ជនសង្ស័យ​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រមាញ់ ​ខណៈដែល​ ជនសង្ស័យ​បាន​បើករថយន្ត​ម៉ា​កវី​ហ្គោ​ ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ​ឡាវ​៧៨៨៨​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ​កាលពី​ថ្ងៃទី​៣​សីហា ​មក​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​ធ្វើ​សកម្មភាព ។

​លោក​ អៀង វ៉ាន់ឌី បន្តថា​ លុះ​ព្រឹក​ថ្ងៃទី​៥​សីហា ​ក្រោយពី​ជនសង្ស័យ​ទទួល​បាន​គ្រឿងញៀន​ពី​បក្ស​ពួកគេ​ បានចេញ​ដំណើរ​ទៅ​ធ្វើ​ការ​ដោះដូរ​ ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត ​បើករថយន្ត​ប្រាំ​ទៅ​ប្រាំ​មួយ​គ្រឿង​ ស្ទាក់​ចាប់បាន​ម្នា​ក់​ នៅ​ចំណុច​ខាងលើ និង​ម្នាក់ទៀត ​បាន​រត់​គេ​ចូល​ព្រៃ​បាត់​តែម្តង​។

លោក​ បន្តថា ​ក្រោយ​ការស្ទាក់ចាប់​រថយន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​អាវុធហត្ថ ​បានធ្វើ​ការ​ឆែកឆេរ​ក្នុង​រថយន្ត ​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព​ណ៌ ​ស​ថ្លា​(ICE)​មួយ​កញ្ចប់​ធំ ស្មើ​និង​គីឡូក្រាម ​និង​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់ ​ទីប​ញ្ជា​ ការ​កង​រាជ​អា​វុ​ធ​ ហត្ថ​ខេត្ត​សាកសួរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ​កំពុង​សាកសួរ ​ដើម្បី​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ ទៅកាន់​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ