ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ដ​ចត​លើ​ចិញ្ចើម​ផ្លូវ​​ ជា​កត្តា​បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​ ​ជា​ញឹកញាប់​​​​
ថ្ងៃទី ០៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:16 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 596នាក់)




សៀមរាប​៖​  បុរស​ម្នាក់​ បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ​​ទៅ​បុក​គូទ​រថយន្ត​ ពីក្រោយ​ដែល​ចត​ស្ងៀម​បណ្តាល​​ឱ្យ​រង​របួស​ធ្ងន់​  ​ហើយ​​​ស្លាប់ ​​​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ​​ហេតុការណ៍​នេះ ​បាន​កើតឡើង​ នៅវេលា​ម៉ោង​៤ និង​៤០​នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦ ​ស្ថិតនៅលើ​កំណត់​ផ្លូវជាតិ​លេខ​៦ ​ក្នុងភូមិ​ចំបក់​ហែ ឃុំ​ពួក​ ស្រុក​ពួក ខេត្តសៀមរាប ។

នៅ​ព្រឹក​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០១៦​នេះ​ លោក​វរសេនីយ៍ត្រី ទេព ពុំសែន ​អធិការនគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​​រវាង​រថយន្ត​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A:4156 បើកបរ​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​ខូច​នៅ​លើ​ចិញ្ចើមផ្លូវ បន្ទាប់​មក​មាន​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បាន​បើក​មក​បុក​គូទ​រថយន្ត​ពីក្រោយ​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​ រួច​ដឹក​យក​ទៅជួយ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ភ្លាមៗ ​ខណៈ​ពេលនោះ​ជនរង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ​។​

លោក​វរសេនីយ៍ត្រី ​បាន​បញ្ជាក់ថា​ អ្នក​ដែល​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មានឈ្មោះ ប្រាក់ វុទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​មុខរ​បរ​ជា​កម្ម​ករ​កាប់​គោ​ រស់នៅក្នុង​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ​ដែល​បាន​បើក​ម៉ូតូ​សណ្តោង​រ៉ឺម៉ក កញ្ចាស់ គ្មាន​ស្លាក​លេខ ស្រប​ទិស​គ្នា​ពី​កើតមក​លិច​។​ ចំណែក​អ្នកបើកបរ​រថយន្ត​មានឈ្មោះ ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​មាន​មុខរ​បរជា​អ្នក​បើករថយន្ត នៅ​ខេត្តកំពង់ស្ពឺ ​បាន​រត់គេចខ្លួន​បាត់​ស្រ​មោល ​បន្សល់ទុក​រថយន្ត​និង​ព្រូឡាន​២​នាក់​តែប៉ុណ្ណោះ​។​

លោក​ បាន​បន្ថែម​ទៀតថា​ ក្រោយពី​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​ភ្លាមៗ ​លោក​បានឱ្យ​កម្លាំង​នគរបាល​ស្រុក​ពួក​ ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង​ព្រមទាំង​បាន​យក​រថយន្ត ​និង​ម៉ូត​រ៉ឺម៉ក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។​ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ