ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រលំ​​ស៊ី​ទែន​ទឹក​​ ​បាក់​សង្កត់​ ក្មេង​​ស្រី​​​អាយុ​៣​ឆ្នាំ​ម្នាក់​ ស្លាប់​ គួរ​ឲ្យសង្វេគ​​
ថ្ងៃទី ០៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:11 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 690នាក់)




ឧ​ត្ត​រ​មានជ័យ​ ៖ ​​ក្មេងស្រី​ម្នាក់​ អាយុ​៣​ឆ្នាំ​ ​​​មក​តាម​ម្ដាយ​​លាង​សាច់​ធ្វើ​ម្ហូប​ ​ក្បែរ​ស៊ីទែន​ទឹក​ ​ស្រាប់​តែ​ស៊ីទែន​ទឹក ​បាត់ ស្រុត​​រលំ​សង្កត់​​ ពី​លើ ​​​​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ ​ហើយ​​ក្មេង​ស្រី​រងគ្រោះ ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​ រំលង​អាធ្រាត្រ​ ចូល​ថ្ងៃទី​៥ ​ខែសីហា​ ឆ្នាំ​២០១៦។

ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹងថា​ ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ គៀ​ ដាវ ភេទ​ស្រី អាយុ​៣​ឆ្នាំ ​ឪពុក​ឈ្មោះ យី ដូង ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ម្តាយ​ឈ្មោះ សន ​ង៉ែត ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិ​លំ​ទង​ថ្មី​ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​រស់នៅ​ក្នុងផ្ទះ​ជួល ​របស់​ឈ្មោះ​ ប៊ូ ភា ភេទ​ ប្រុស​អាយុ​៦០​ឆ្នាំ ​ជាម្ចាស់​ស៊ី​ទែន​ទឹក​ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ។​

ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ ​បានអោយដឹងថា​ មុនពេល​កើតហេតុ ​រូបគាត់​កំពុង​លាង​សាច់​បំរុង ​ធ្វើ​ម្ហូប ​នៅក្បែរ​ស៊ីទែន​ទឹក ​ហើយ​កូនស្រី​របស់​គាត់​ក៏បាន​មក​តាម​និង​អង្គុយលេង​ក្បែរ​ពាងទឹក​ក្រោម​ស៊ី​ទែនទឹក ​នោះ បន្តិចក្រោយមក​ក៏​ស្រាប់តែ​ឮ​សម្លេង​លាន់​ប្រឹបៗ ​ពី​ឈើ​ទម្រ​ ស៊ីទែន​ ដោយ​សកម្មភាព​ រលំ​លឿន​ពេក ​រូបគាត់​ មិនអាច​ជួយ​កូន​របស់​ខ្លួន​បាន​ព្រោះ​កូន​នៅ​ពីក្រោម​ស៊ី​ទែនទឹក​ ​តែម្តង​។  ហើយ​រូបគាត់​ នៅ​បញ្ឆិត​បន្តិច​ទើប​រត់គេច​រួច ​ចំណែក​កូន​ត្រូវ​សសរ ​ស៊ី​ទែន​នោះ សង្កត់​ចំពាក់​កណ្តាល​ខ្លួន​។​បន្ទាប់ពី​ បាន​នាំគ្នា​លើក​ក្មេងស្រី​រងគ្រោះ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​ តែ​មិន​អាច​ជួយ​សង្គ្រោះបា​ន ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួ​សារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ