ជនជាតិវៀតណាម០៩នាក់ មកស្នាក់នៅខុសច្បាប់ត្រូវបានបញ្ជូនទៅស្រុកកំណើតវិញ
ស្វាយរៀង៖ ជនជាតិវៀតណាម ចំនួន៩នាក់ មកស្នាក់នៅ ខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះ ក្រុងបាវិតចុះធ្វើរដ្ឋបាលតាមផ្ទះជួល និងផ្ទះសំណាក់ ឃាត់ខ្លួន បញ្ជូនទៅប្រទេសរបស់ខ្លួន វិញ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៦ម្សិលមិញនេះ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងការចុះត្រួតពិនិត្យនោះគឺចំនួន០៥គោលដៅ ក្នុងនោះផ្ទះជួល មានចំនួន០២ខ្នង និងផ្ទះសំណាក់ ចំនួន០៣ កន្លែង ជាលទ្ធផល បានរកឃើញ ជនអន្តោប្រវេសន៍ស្នាក់នៅខុសច្បាប់ មានចំនួន០៩នាក់ ក្នុងស្រី០៣នាក់ ជាជនជាតិវៀតណាម ។
សមត្ថកិច្ច បានបន្ដទៀតថា នៅក្នុងចំនួន០៩នាក់ នោះមានលិខិត ឆ្លងដែនចំនួន០៤នាក់ ស្រី០២នាក់ និងគ្មានលិខិតឆ្លងដែន ចំនួន០៥នាក់ ក្នុងនោះស្រីម្នាក់។ បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យា អោយវិលត្រឡប់ ទៅប្រទេសកំណើតខ្លួនវិញ៕