ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលរដ្ឋ​​ ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ ចំពោះ​ស្ថាន​ភាព​ទឹក​ជំនន់​ ​ ​នា​រដូវវស្សា​ឆ្នាំនេះ ​
ថ្ងៃទី ០៥ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:59 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 664នាក់)




ឧ​ត្ត​រ​មានជ័យ ​៖  អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​  ​បាន​​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ដែល​ស្ថិតនៅ​តំបន់​ ងាយ​រងគ្រោះ​ទាំងអស់ ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះ​ស្ថានភាព​ទឹក​ នា​រដូវវស្សា​ ដោយ​ការពារ​កូនៗ ធ្វើ​ការ​ហាមប្រាម ​ចំពោះ​ការ​លេងទឹក​ ដែល​អាច​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​ ។

​អាជ្ញាធរ​ ក៏បាន​អំពាវនាវ​បន្ថែមទៀត​ថា​ ​សូម​ឲ្យ​មាន​ ការ​ប្រុង​ប្រុងប្រយ័ត្ន​ចំពោះ​ខ្សែ​ចរន្ត​អគ្គិសនី រក​ទីទួល​មាន​សុវត្ថិភាព​ទុកដាក់​ទ្រព្យ​សម្បត្តិ សត្វពាហនៈ ​បង្ការ​ស្បៀង​ផ្សេងៗ ​និង​សូម​ធ្វើការ​ផ្តល់​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​បាន​ទាន់​ពេលវេលា ​ដើម្បី​មាន​វិធានការ​ដោះស្រាយ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

​លោក អ៊ុន សុ​ភ័​ក្រ អភិបាល នៃ​គណៈ​អភិបាលក្រុង​សំរោង ​មាន​ប្រសាសន៍​បែបនេះ ក្នុង​ឱកាស​​​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​​ ភូមិ​ឈើ​ក្រំ សង្កាត់​កូន​ក្រៀល ​ក្រុង​សំរោង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ដែល​កំពុង​តែ​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង ​ជាប់ៗ​គ្នា​រយះ​ពេល​២​ថ្ងៃ ​ ​គឺ​​ថ្ងៃទី​៤​ដល់​ថ្ងៃទី​៥ ​ខែសីហា ឆ្នាំ​២០១៦  ​នឹង​​ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​ជាបឋម​នៅក្នុង​ស្ថានភាព​ជាក់ស្តែង​។

នៅក្នុង​ការ​ចុះ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ភ្លាមៗ​របស់​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ​ លោក​អភិបាលក្រុង ​បាន​សាកសួរ​សុខទុក្ខ ព្រមទាំង​បាន​បង្ហាញ​អំពី​កង្វល់ និង​ការ​យកចិត្តទុកដាក់​ជាខ្លាំង​ចំពោះ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​រិះរក​មធ្យោបាយ​នានា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចល័ត ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ទៅ​រក​ទី​មាន​សុវត្ថិភាព ដូចជា​ការ​ផ្តល់​ ការុង​ ដើម្បី​ច្រក​ស្រូវ ច្រក​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ រួមទាំង​ មានការ​សហការ​ជាមួយ​មន្ទីរ​សាធារណៈការ​ និង​ដឹកជញ្ជូន​ខេត្ត​ដើម្បី​បើកមុខ​ទឹកលូ​នានា​ដែល​ស្ទះ ពន្លឿន​ដល់​កម្រិត​ទឹក​ស្រក​។

សូមបញ្ជាក់ថា ​ទឹកជំនន់​នេះ​ បានធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ សត្វពាហនៈ ​កសិផល ដំណាំ​ដាំ​ដុះ​នានា ហើយ​បើ​ទោះបីជា​កម្រិត​ទឹក​ដែល​លិច​ឆាប់​ស្រក​ចុះ​ក៏ដោយ ​ក៏​នៅតែ​ជា​ក្តី​បារម្ភ​យ៉ាង​ធំ ព្រោះ​មេឃ​នៅតែ​បន្ត​ធ្លាក់ភ្លៀង ​ជាមួយគ្នានេះ ​ភូមិ​ដទៃទៀត​ដែល​ស្ថិត​នៅក្រោម​ខ្សែទឹក​ហូរ​ រួមមាន​ ភូមិ​ត្រពាំងវែង​ ភូមិ​ខ្ទុំ ​ក៏​នឹង​ត្រូវ​ប្រឈម​និង​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះដែរ ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ