ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រុម​អ្នក​រត់​ ​ឡាន​តាក់​ស៊ី​ អនាធិបតេយ្យ​ ផ្ទុះ​ជម្លោះ​ដណ្ដើម​ម៉ូយ​គ្នា​ នៅ​ច្បារអំពៅ​
ថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 06:26 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 637នាក់)


 

 

ភ្នំពេញ​ ៖ ​ក្រុម​រត់​ឡាន​តាក់ស៊ី​អនាធិបតេយ្យ​ដែល​តែងតែ​ចាប់​ម៉ូយ​បង្ក​ភាព​អសណ្តាប់ធ្នាប់​នៅ​ខណ្ឌ​ច្បារអំពៅ បាន​បង្កជម្លោះ​វាយតប់​គ្នា ​កាលពី​ព្រឹក​ថ្ងៃទី​៣​ ខែសីហា ព្រោះ​ជម្លោះ​ដណ្ដើម​ម៉ូយ ។ ប៉ុន្តែ​ដោយសារ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទាន់​ពេលវេលា​ទើប​មិន​បង្ក​ឲ្យ​មាន​របួសស្នាម ។​

 

អភិបាលរងខណ្ឌ​ច្បារអំពៅ​លោក រស់ សុភ័ក្ដ្រ បញ្ជាក់ថា ​អាជ្ញាធរ​នឹង​ចាត់វិធានការ​បន្ទាន់​ចំពោះ​បញ្ហា​នេះ ។​ ករណីនេះ​ កើតឡើង​នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ត្រើយ​ខាងកើត ក្នុងភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។

 

ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា អ្នក​រត់​រថយន្តឈ្នួល​២​នាក់ បាន​ឈ្លោះ​គ្នា​រហូតដល់​កាន់ដំបង​និង​ដុំថ្ម​រៀងៗ​ខ្លួន​ ប្រុង​ប្រើ​ហិង្សា​វាយតប់​គ្នា ព្រោះតែ​ការ​ដណ្តើម​ម៉ូយ​ដាក់​រថយន្ត​មិនបាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ដំណើរ ​និង ប្រជាពលរដ្ឋ​ក្បែរ​ចោមរោម​មើល ​ធ្វើអោយ​ចរាចរ ធ្វើ​ឲ្យ ចាប់ពី​គល់​ស្ពាន​ព្រះមុនីវង្សថ្មី​​ដល់ ស្តុ​ប​ច្បារអំពៅ ត្រូវ​កកស្ទះ​ចរាចរ​ជាង​មួយ​ម៉ោង ។

 

ប្រជាពលរដ្ឋ ដដែល​បន្តថា នៅ​ចំណុច​ទីតាំង​គល់ស្ពាន​នេះ ​ក្រុម​អ្នករត់​ឡាន​តាក់ស៊ី​តែង​ចត​រថយន្ត​រង់ចាំ​ទទួល​ម៉ូយ យ៉ាង​ អនាធិបតេយ្យ ដោយពេល​ខ្លះ​ម្ចាស់​រថយន្ត​តែងរ​ត់​ទៅ​ទាញ​យក​ឥ​វ៉ាន់ ​និង​សម្ភារៈ​ពី​អ្នកដំណើរ​ស្ទើរ​ធ្លាក់​ពីលើ​ម៉ូតូ ខណៈដែល​អ្នកដំណើរ​ដែ​ល​មានបំណង​ចង់​ជិះ​រថយន្ត ។

 

ប្រភពព័ត៌មាន បញ្ជាក់ថា មានពេលខ្លះ​ អ្នករត់​រថយន្ត​ទាំងនោះ តែង​ទាស់​ពាក្យ​សម្តី​ឈ្លោះប្រកែក​គ្នា ស្ទើរ​រៀងរាល់ថ្ងៃ​ផងដែរ​ ក្រោយពេល​ពួកគេ​ដណ្តើម​ម៉ូយ​គ្នា​មិនត្រូវ ​បង្កអោយមាន​ភាព​អសណ្តាប់ធ្នាប់ ។​

 

ពាក់ព័ន្ធ​ករណីនេះ​ លោក រស់ សុភ័ក្ដ្រ អភិបាលរងខណ្ឌ​ច្បារអំពៅ បញ្ជាក់ថា ​អាជ្ញាធរ​តែង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​ជា​រៀងរាល់ ថ្ងៃ ​តាមផ្លូវ​ជាតិ​លេខ​១ គិត​ចាប់ពី​គល់ស្ពាន​ ព្រះមុនីវង្ស​ថ្មី រហូតដល់​ផ្សារ​ព្រែក​ឯង និង មួយ​ផ្លូវ​ទៀត​ពី​គល់ស្ពាន​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ( ព្រែកប្រា ) ដល់​ផ្សារ​ចាម ។

 

លោក​បន្តថា ជាពិសេស​ចំណុច​អ​សណ្តាប់ធ្នាប់​របស់​រថ​យន្ត​ឈ្នួល​នោះ អាជ្ញាធរ​ តែង​ចុះ​រៀបចំ​ជា​រៀងរាល់ថ្ងៃ ​ដោយ​កន្លងមក​បាន​កោះហៅ​ម្ចាស់​រថយន្តឈ្នួល​មក​អប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសារ រហូត​ធ្លាប់​ឃាត់​រថយន្ត​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​អស់​ជាច្រើន​ថ្ងៃ​ផងដែរ​ ។ ប៉ុន្តែ​ក្រុម​អ្នករត់​រថយន្ត​ទាំងនោះ នៅតែ​ប្រព្រឹត្ត​ទង្វើ​ប្រាសចាក​ ​នូវ​គោលការណ៍​ណែនាំ​របស់​សាលា​ខណ្ឌ​ដដែល ។​

 

លោក​ អភិបាលរង​បាន​បន្តថា ក្រុមការងារ​របស់​លោក​នឹង​បន្ត​ចុះ​ធ្វើ​បន្ថែមទៀត ​និង ដាក់ពិន័យ​ធ្ងន់ធ្ងរ​បន្ថែម​ដល់​ក្រុម​អ្នករត់​រថយន្ត​ដែល​កំពុង​នៅតែ​បំពាន​ នឹង​ការណែនាំ បើ​ពុំ​នៅតែ​ពុំមាន​លទ្ធផល​ល្អ​ទេនោះ ​លោក​នឹងធ្វើ​របាយការណ៍​ស្នើ​ទៅ​ថ្នាក់លើ សុំ​គោលការណ៍​តឹង រឹង ខ្លាំង​ជាង​នេះ ដើម្បី​ទប់ស្កាត់​ភាព​អ​សណ្តាប់ធ្នាប់​នេះ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ