ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រន្ទះបាញ់​ផ្ដាច់​ជីវិត​សត្វ​គោ​ប្រជាពលរដ្ឋ​ ​១៤​ក្បាល ​នៅ​ស្រុក​សំបូរ​
ថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 05:46 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 709នាក់)


 

 

ក្រចេះ ៖ ​ភ្លៀង​ធ្លា​ក់​មួយ​មេ​ធំ​ លាយឡំ​ផ្គរ​ រន្ទះ បាញ់​ចំ​គ្រោល​គោ​អ្នកភូមិ​ ងាប់​អស់​គោ​ចំនួន​១៤​ក្បាល ​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​០២​ សីហា នៅ​ចំណុច​ភូមិ​អូរ​តា​ណឹ​ង ​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។

 

នគរបាល​ប៉ុស្ដិ៍​ក្បាលដំរី​ បានអោយដឹងថា ​គោ​របស់​អ្នកភូមិ​ម្នាក់ ឈ្មោះ ​ម៉ុ​ត ព្រឿង អាយុ ៥១​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ត្រូវ​បាន​រន្ទះបាញ់​ងាប់​អស់​ចំនួន​១៤​ក្បាល​ ខ​ណះ​មេឃ​កំពុងតែ​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​ក​ន្ទ្រា​ក់​ខ្លាំង​នៅក្នុង​ខេត្តក្រចេះ ។

សមត្ថកិច្ច​ បានបន្ដ​ថា​នៅ​យប់កើតហេតុ​គោ​របស់​អ្នកភូមិ​ខាង​ គឺ​ត្រូវ​បាន​ម្ចាស់ គេ​យក​ទៅ​ចង​នៅក្នុង​គ្រោល ​មួយកន្លែង​នៅ​ក្រោម​ ដើមឈើ​ធំ​មួយ​ដើម ​ផ្នែក​ខាងក្រោយ​ខ្ទម​ស្រែ​ ខ​ណះ​ពួកគាត់​កំពុង​សម្រាក​នៅលើ ​ខ្ទម​ចាំ​ស្រែ​ក្បែរ​ភូមិ ខាងលើ​។ សមត្ថកិច្ច​ បាន​បន្ថែមថា​ ​មាន​ការ​ផ្អើល​ឆោឡោ​បន្ទាប់​ពី​កើតហេតុ​រួច​ ហើយ​គោ​ទាំង​អស់នោះ​ ត្រូវ​បាន​អ្នកភូមិ​រួម ​និង​មេ​ឈ្មួញ​ធំៗ​ ចែក​គ្នា​ទិញយក​ទាំងអស់ ​ក្នុង​តំលៃ​ថោកៗ​ ដើម្បី​យក​ទៅលក់​បន្ត​ ចែកចាយ​នៅ​ទីផ្សារ​​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ