សមត្ថកិច្ច ឃាត់ខ្លួនកម្មករនេសាទ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
កោះកុង ៖ កម្មករនេសាទសមុទ្រចំនួន២នាក់ ត្រូវសមត្ថកិច្ច នៃអធិការនគរបាល ស្រុកមណ្ឌលសីមា ធ្វើការ ឃាត់ខ្លួនកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៦ បន្ទាប់ពីរកឃើញគ្រឿងញៀនមួយចំនួន នៅចំណុចភូមិ២ ឃុំប៉ាក់ខ្លង។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ទី១.មានឈ្មោះ ទិត្យ អាំង អាយុ១៦ឆ្នាំ និងទី២ ឈ្មោះ វង់ ស៊ីណាក់ អាយុ២១ឆ្នាំ។ ចំណែកវត្ថុ តាងដែលដកហូតបាន រួមមាន ៖ គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់ប្រមាណ ០,៦៨ក្រាម និងឧបករណ៍ ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសាកសួរ និងកសាងសំណុំរឿង និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕