មនុស្ស៤នាក់ស្លាប់របួសធ្ងន់-ស្រាល៤១នាក់ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣ខែសីហា
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក ( យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ១៥នាក់ ( ស្រី ១១នាក់ ) និងរបួសស្រាល ២៦នាក់ ( ស្រី ២២នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១១គ្រឿង រួមមាន ម៉ូតូ ចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ៣នាក់ ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ៖ ល្មើសល្បឿន ៣លើក ,មិនគោរពសិទ្ធិ ១លើក ( ស្លាប់ ២នាក់ ) , ប្រជែងគ្រោះថ្នាក់ លើក ( ស្លាប់ ១នាក់ ) , បត់គ្រោះថ្នាក់ ២លើក ( ស្លាប់ ១នាក់ ) និងកត្តាយានយន្ត ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ( យប់ ៤នាក់ ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្ត-ក្រុង ចំនួន ៣លើក ដោយឡែកយានយន្ត ដែលបង្កហេតុ រួមមាន ម៉ូតូ ២លើក រថយន្តធុនតូច ៥លើក និងរថយន្តធំ ១លើក ។
របាយការណ៍ បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ១លើក ស្លាប់ ២នាក់ ( ស្រី ) របួស ២៨នាក់ ( ស្រី ) ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ របួស ៣នាក់ (ស្រី ១នាក់) និងខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ របួស ១នាក់ ។
របាយការណ៍ ដដែលបានបញ្ជាក់ទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣៣៨៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៦១៦គ្រឿង និងពិន័យសរុប ចំនួន ១៧៧១គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ៕