ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឈប់​​​​រថយន្ដ​​​ទិញ​បាយ​ឆា​ មិន​ឲ្យ​ផុត​​ពី​ផ្លូវ​​ ​​បុរស​ម្នាក់​ជិះ​ម៉ូតូ​ បុក​​​ដួល​សន្លប់​​ស្ដូកស្ដឹង
ថ្ងៃទី ០៤ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 11:30 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 693នាក់)





ភ្នំពេញ  ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង ​បាន​​បុក​រថយន្ដ​ឈប់​​​ទិញ​បាយ​ឆា​ ​ ​​ដួល​សន្លប់​​ស្ដូកស្ដឹង​ ​ដោយ​ឃើញ​ស្ថានភាព​បែបនេះ ​​ម្ចាស់​រថយន្ដ​ ​​បើកឡាន​ដាក់​មេ​ប្រូច​បាត់ស្រមោល​ ​​កាលពី​វេលា​ម៉ោង​ ​១១​និង​៥០​នាទី​យប់​ថ្ងៃទី ៣ ខែសីហា ឆ្នាំ​២០១៦ មុខ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ប្រភពពី​កន្លែងកើតហេតុ​ បាន​ឲ្យ​​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ៊ីយ៉ាន់​ដាយ​មួយ​គ្រឿង​ដឹកទំនិញ​ពេញ​ប្រៀប​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ ពេល​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ​បាន​ឈប់​លើ​ផ្លូវ​ជាតិ​ ដើម្បី​ចុះ​ទិញ​បាយ​ឆា​ ​ដោយ​មិនបាន​អែប​ខាង​ឲ្យ​ផុត​​ពី​ផ្លូវ​កៅស៊ូ​ទេ​លុះ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ ជិះ​ម៉ូតូ វីវ៉ា ​ពណ៌​​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ​ 1L-1852 ជិះ​មកពី​ក្រោយ​ វ៉ា​ក់​អឺ​ ជាមួយ​រថយន្ដ​នៅ​ពីមុខ​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​ទៅ​បុក​ឡាន​ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​រង​របួស​ដេក​ស្ដូកស្តឹង ​ងើប​លែង​រួច ​រីឯ​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។

ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​ឃើញ​ស្ថានភាព​បែបនេះ​ បាន​បើក​ចេញទៅ​បាត់ ​មិន​ខ្វល់​មិន​នៅ​បង្អែបង្អង់​ យូរ​នាំ​វែងឆ្ងាយ​ឡើយ ​។​បន្ទាប់មក​មិត្តភក្ដិ ​ជនរងគ្រោះ​ មក​តាម​ក្រោយ​ ហៅ​រថយន្ត​គ្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ ។ ​ចំណែក​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ចោមចៅ​ ដើម្បី​រង​ចាំ​ម្ចាស់​យក​ឯកសារ​មក​យក​ទៅ​វិញ​នៅ​ថ្ងៃក្រោយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ