ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចាប់​​​រថយន្ត​ដឹក​​សំពីងសំពោង ​យក​មក​ធ្វើ​ការ​អប់រំ ​និង​​​ផាក​ពិន័យ​​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​
ថ្ងៃទី ០៤ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 10:34 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 672នាក់)




បន្ទាយមានជ័យ ៖ ​ ​​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​​ជា​ច្រើន​គ្រឿង​ ​ត្រូវ​សមត្ថកិច្ច​​ជំនាញ​ខេត្ត​បន្ទាយមានជ័យ ​​ប្រើ​កណ្តាប់​ដៃ​ដែក​ បង្ក្រាប​យក​មក​​ធ្វើ​ការ​អប់រំ​ និង​​ផាកពិន័យ​ ទៅតាម​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​​។

ប្រតិបត្តិការនេះ ​បានធ្វើឡើង​​​ នា​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៦​ ម្សិលមិញនេះ ​កំលាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក មួយ​​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ​សន​ គឹម​សួគ៌ ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ខេត្តបន្ទាយមានជ័យ។​

​​លោក​វរសេនីយ៍ទោ​ ​សន ​គឹម​សួគ៌ ​បាន​ឲ្យ​ដឹងថា ​ការចុះ​បង្ក្រាប​រថយន្ត​ដែល​ចូលចិត្ត​ដឹក​ផ្ទុក​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក ​នោះ​ ដោយ​គោរព​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ ទោ ​អាត់​ខែម​ ស្នងការ​នគរ​បាល​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ឲ្យ​ក្រុម​នគរបាល​ចរាចរណ៍ ​ចុះ​ប្រតិបត្តិការ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ​និង​ផ្លូវជាតិ​លេខ​៦ ​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ឃាត់​រថយន្ត​ដែល​ចូលចិត្ត​ដឹកទំនិញ​សំពីងសំពោង ​បើក​នៅ​លើ​ផ្លូវជាតិ​ដើម្បី​យក​មក​​ធ្វើការ​អប់រំ​ ​និង​​ផាកពិន័យ​តាមច្បាប់​នគរបាល​ចរាចរ​ផ្លូវគោក ​ខេត្តបន្ទាយមានជ័យ​។

​លោក​ បាន​បន្ដថា​  ​កា​រិយា​ល័យ​ នគរបាល​ចរាចរ​ខេត្តបន្ទាយមានជ័យ​ ក្រោយពី​ចុះ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ រួចមក ​ក្នុង​រយៈពេល​១​សប្ដាហ៍​ចុងក្រោយ ​នេះ ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មិន​មាន​កើតឡើង​នោះ​ទេ​ បើ​ប្រៀបធៀប​សប្ដាហ៍​មុនៗ ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​បង្ក​ឲ្យ​អ្នក​រងរបួស​ និង​ស្លាប់​ជា​បន្តបន្ទាប់​។​​ការដឹក​ទំនិញ​សំពីងសំពោង​នោះ ​វាជា​កត្តា ​ដែល​ផ្តើម​ឡើង ​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ​និង​លេខ​៦​នេះ​ផងដែរ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ