ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃាត់ខ្លួន​មនុស្ស​​៧​នាក់​​ ​ដកហូត​​ថ្នាំញៀន​ ​២៤​ថង់​ ក្នុង​ករណី​​បង្ក្រាប​​គ្រឿងញៀន​២ទីតាំងផ្សេងគ្នា​​
ថ្ងៃទី ០៤ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 10:29 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 603នាក់)




បន្ទាយ​មាន​ជ័​យ ៖ ​​​​ជនសង្ស័យ​​ប្រុស-​ស្រី​​៧​នាក់ និង​គ្រឿងញៀន​២៤​ថង់​តូច​ ​​ត្រូវ​បាន​កំលាំង​នគរបាល ​នៃ​អធិការ​ក្រុង​ប៉ោយប៉ែត​ ធ្វើការ​បង្ក្រាប​២​ទីតាំង​ផ្សេងគ្នា​ ​ក្នុង​រយះពេល​មួយថ្ងៃ​ ប​ញ្ជូន​ខ្លួន​មក​ស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ ​កាលពី​រសៀល​ថ្ងៃទី​៣​សីហា​២០១៦​ ដើម្បី​បន្ត​ទៅ​តុលាការ​។

លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​ បានអោយដឹងថា​ អនុវត្ត​តាម​ផែនការ​ណែនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ក្នុង​ កា​រ​ បង្ការ​បង្ក្រាប​បទល្មើស​នានា​ ជាពិសេស​បទល្មើស​គ្រឿងញៀន ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​ជា​បន្តបន្ទាប់​ លោក​បាន​ណែនាំ​បន្ត​ទៅ​តាម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ធ្វើ​ការកំណត់​មុខ​សញ្ញា​ប្រើប្រាស់​ជួញដូរ​រហូត​លោក​ឈាន​ដល់​ការដឹកនាំ​បង្ក្រាប​ដោយ​ផ្ទាល់​កាលពី​ថ្ងៃទី​២​ សីហា​២០១៦ ​ដោយមាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា ​មាស ច័ន្ទ​ពិសិដ្ឋ លើ​គោលដៅ​ពី​កន្លែង​នៅក្នុង​សង្កាត់​ផ្សារ​កណ្តាល​ និង​មួយទៀត​ក្នុងផ្ទះ​សំណាក់​ក្នុង​សង្កាត់​ប៉ោយប៉ែត​។

ជំហាន​ដំបូង​បង្ក្រាប​នៅក្នុង​សង្កាត់​ផ្សារ​កណ្តាល​បាន​ជនសង្ស័យ​៤​នាក់​ មាន​ម្នាក់​ឈ្មោះ​ ណែម ប៊ុន ឈឿន​ អាយុ២៤​ឆ្នាំ​ នៅនឹង​​​ផ្ទះ​បាន​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ចំនួន​២៤​កូន​ថង់ ​ពណ៌​ថ្លា​រួច​បន្ត​ ចាប់​ឃាត់ខ្លួន​អ្នក​មក​ទិញ​ប្រើប្រាស់​២​នាក់​ និង​បុរស​វ័យ​៥៦​ឆ្នាំ​ម្នាក់​ អតីត​ជា​ទាហាន​ប៉ា​រ៉ា ​ដែល​កំពុង​អង្គុយ​ជក់​កញ្ឆា​នៅ​នឹង​ផ្ទះ​។​ចំណែក​ករណី​ទី​ពី​រ ធ្វើឡើង​នៅ​ក្នុង​ បន្ទប់​ផ្ទះ​សំណាក់​ យីហោ ផ្កាយ​បី​​ក្នុង​ ​ភូមិ​ក្បាល់ស្ពាន​១​ ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់​។  ក្នុងនោះ​ ​មាន​ស្ត្រី​មា្ន​ក់​  ដោយ​មាន​ម្នាក់​ឈ្មោះ ស៊ិន សុ​វណ្ណា ​ហៅ​ ផាន់​​ ណា​ មាន​កាត់​សម្គាល់​ខ្លួន​ជា​កងយោធពល​ខេមរភូមិន្ទ ​ទៅ​ឆែកឆេរ​ទីតាំង​រក​ឃើញ​ថ្នាំញៀន​ម្សៅ​ក្រាម​ព​ណ៌ស ​១​កូន​ថង់​តូច ​និង​ថង់​កូន​ថង់​ ដែល​មាន​ជា​ថ្នាំញៀន​ ​ជា​ច្រើន​បន្ទាប់ពី​ប្រពន្ធ​ឈ្មោះ​ ធួន ស្រីមុំរ​ណ ​ដោះ​យក​វត្ថុតាង​គេច​ខ្លួនបាត់​។

សរុប​ទាំ​ងពីរ​​ករណីនេះ​ សមត្ថកិច្ច​នគរបាល​ បាន​វត្ថុ តាង​ជា​គ្រឿងញៀន​ចំនួន​២៤​ថង់ ​តូច​ កញ្ឆា​មួយ​ចំនួន​ បំពង់​ ​ជក់​កញ្ឆា​មួយ ​ដាវ​សាំ​ម៉ូ​រ៉ៃ​ មួយ​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​ជាច្រើន​។

ក្រោយ​ការឃាត់ខ្លួន ​ជនសង្ស័យ​ទាំង​អ្នក​ជួញដូរ​ និង​ប្រើប្រាស់​ត្រូវ​បាន​បញ្ជូនមក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ នា​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ ២០១៦នេះ ​​តែម្តង​៕​

​​


 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ