ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បញ្ជូន​​ខ្លួន​ជនសង្ស័យ​២​នាក់​​ រួម​នឹង​ថ្នាំញៀន​១៩​ថង់​​ ​ទៅ​តុលាការ
ថ្ងៃទី ២៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 07:06 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 695នាក់)


បន្ទាយមានជ័យ​ ៖ ​ជនសង្ស័យ​ចំនួន​២​នាក់​ ​រួមនឹង​​គ្រឿងញៀន​​​ចំនួន​១៩​ថង់​តូច​ថ្លា​ ​ត្រូវ​បាន​អាវុធហត្ថ​ ក្រុង​ប៉ោយប៉ែត​ ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៥​ ខែសីហា ​ឆ្នាំ​២០១៦​នេះ​ ម្សិលមិញនេះ ​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្ត​បន្ទាយមានជ័យ ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ ។


លោក​វរសេនីយ៍ឯក ​ស​ ប៊ុន​សឿង​ មេបញ្ជាការរង​កងរាជអាវុធហត្ថ ​ខេត្តបន្ទាយមានជ័យ ​ទទួល​បន្ទុក​បង្ក្រាប​គ្រឿង​ បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំង​២​នាក់នេះ​ ១​ឈ្មោះ ​ទូច ​រដ្ឋា​ ប្រុស​អាយុ​២៦​ឆ្នាំ និង​​២​ឈ្មោះ​ ផន ​សុជាតិ ​ប្រុស​អាយុ​៣២​ឆ្នាំ ​​អ្នកទាំងពីរ​នាក់​នេះ​រស់នៅ​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។

លោក ​បានបន្ដ​ទៀតថា​ មុនពេល​កើតហេតុ​នោះ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​យុវជន​២នាក់​ កំពុង​នាំគ្នា​ជក់​ និង​លក់​គ្រឿងញៀន​ នៅ​ចំណុច​ម្តុំ​ខាងលិច​ស្តង់​តា​ងួន​ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ​ ទើប​កម្លាំង​អាវុធហត្ថ ​ចុះ​ទៅដល់​កន្លែងធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង២នាក់​នោះ ​​ភ្លាមៗ​ផងដែរ​ ។

នៅ​មុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​២​នាក់​ បាន​ឆ្លើយ​សារភាពថា ​ខ្លួន​ពិតជា​បាន​លួច​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែន ហើយ​គ្រឿងញៀន​ទាំងអស់នេះ ​ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ​៣.០០០​បាទ ​យក​មក​វិច ខ្ចប់​ដាក់​ក្នុង​កូន​ថង់​តូចៗ​ ក្នុង​១​ថង​មាន​តម្លៃ ​៣០.០០០​រៀល​។  ក្រោយពី​បាន​ចំលើយ​សារភាព ​ហើយ​ជនសង្ស័យ​ទាំង​២​នាក់ ​ត្រូវ​បាន​កំលាំង​ អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ