ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ជន​ជាតិ​បារាំង​ ​ហៅ​ខ្ទើយ​​មក​រួមភេទ​​ ដូច​ហៅ​​មក​ឲ្យ​​​លុយ​ ​​និង​គ្រឿង​អលង្ការ​​ សរុប​ជាង​១ម៉ឺនដុល្លារ​
ថ្ងៃទី ២៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 07:14 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 807នាក់)


សៀមរាប​៖ ​​ខ្ទើយ​ប្រុស​ធ្វើ​ស្រី​ម្នាក់​  ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ​បាន​ចាប់ខ្លួន​ ទៅតាម​បណ្តឹង​បុរស​ជនជាតិ​បារាំង​ ​​ជាប់ពីបទ​ ​លួច​លុយ​​ និង​គ្រឿង​អលង្ការ សរុបជាង​១ម៉ឺនដុល្លារ ​ក្នុងផ្ទះ​សំណាក់​ ​។

ការឃាត់ខ្លួន​នេះ​ គឺធ្វើឡើង​នៅ​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី​២៦ ​ខែសីហា​ ឆ្នាំ​២០១៦​ នៅ​ម្តុំ​ផ​ប់​ស្ទីត​ ក្នុងភូមិ​មណ្ឌល​១​សង្កាត់​ស្វាយដង្គំ ​ក្រុង​សៀមរាប​ ខ​ណះ​ពេល​​កំពុង​ទាក់​ភ្ញៀវ​។

មន្ត្រីនគរបាល​ល​ព្រហ្ម​ទណ្ឌ​ កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹងថា​ ដោយ​យោង​តាម​បណ្តឹង​របស់​បុរស​ជន​ជាតិ​បារាំង ​កាលពី​ថ្ងៃទី​០៤​ ខែសីហា ​ឆ្នាំ​២០១៦​ គាត់​បាន​ស្នាក់នៅ​សណ្ឋាគារ​ឌឺ​ព្រី​ន​អង្គរ​ ដោយ​បាន​បបួល​ នាង​ខ្ទើយ​ នោះមក​គេង​ដោយ​ឲ្យ​៥០០​ដុល្លារ​ ហើយ​ស្រាប់​តែ​ដេកលក់​ នាង​ខ្ទើយ​នោះ​បាន​លួច​យក​ខ្សែក​ មាស​ទម្ងន់​៥​ដំឡឹង ​និង​បន្តោង​ព្រះ​៣​ព្រះអង្គ​ដាក់​លើ​តុ​ស្រាប់​ភ្ញាក់​ឡើង​បាត់​ខ្សែក​ ​តែម្តង​។

សមត្ថកិច្ច បានបន្ដ​ទៀត​ថា ​​ជនសង្ស័យ​មានឈ្មោះ​ សុខ សីហា ភេទ​ខ្ទើយ​អាយុ​១៨​ឆ្នាំ ​រស់នៅ​ផ្ទះ​ជួល​ភូមិ​ទ្រាំ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​ ជនសង្ស័យ​បាន​យក​លុយ​ទាំងអស់ ​ទៅ​ដើរលេង​ប្រទេស​ថៃ ​និង​កែ​សុដន់​ រួច​ក៏​វិល​ត្រលប់​មក​ខេត្តសៀមរាប​វិញ​ ក៏​ត្រូវបាន​កម្លាំង​នគរបាល​តាម​​ចាប់​បាន​តែម្តង​។

មន្ត្រី​ដដែល​ បន្តបន្ថែម​ថា ​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ដក​ហូត​យក​ពី​ជនសង្ស័យ​បាន​ចំនួន​២៦៥​ដុល្លារ​លុយ​ថៃ​៨០០០​បាត​ បន្តោង​ព្រះ​ចំនួន​២​អង្គ​ប្រគល់​ទៅ​ឲ្យ​ បុរស​ជនជាតិ​បារាំង​វិញ​ហើយ​។​​ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​បន្ត​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ