ឈប់ម៉ូតូនិយាយគ្នា ត្រូវជនមិនស្គាល់មុខ កាប់ របួសដាច់ដៃ យុវជនម្នាក់
កំពង់ឆ្នាំង៖ យុវជនពីរនាក់កំពុងឈប់ម៉ូតូនិយាយគ្នា ត្រូវបានជនមិនស្គាល់មុខ ជិះម៉ូតូមកកាប់បណ្តាលអោយរងរបួសធ្ងន់ វិះ ដាច់ដៃ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៥ សីហា២០១៦ម្សិលមិញ នៅខាងកើតជាប់របងហ្វាងស៊ុប មហាគ្រួសារលើកំណាត់ផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិសន្ទូចខុំស្រែថ្មី ស្រុករលៀប្អឿរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វិន វរឈាន ភេទប្រុសអាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ញៀនពិសិដ្ឋ ប្រុសអាយុ៣៥ឆ្នាំពួកគេទាំង២នាក់ រស់នៅក្នុងភូមិព្រៃលាក់នាង ជ្រៃបាក់ ស្រុករលៀប្អៀ ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ខៀវ និងស ពាក់ស្លាកលេខចាស់ ទ៦៥៥៨ភព២)។
ជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាផឹកស្រា មានគ្នា៣នាក់នៅ ក្នុងផ្ទះរបស់ខ្លួន នៅពេលកំពង់ផឹកស៊ីអស់ស្រា ក៏បាននាំគ្នាជិះម៉ូតូមកខេត្ត ដើម្បីយកទូរស័ព្ទដៃមកបញ្ចាំ តែដោយពេលល្ងាចផងនោះក៏នាំគ្នាជិះតាមផ្លូវលេខ៥៣ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់ស្រាប់តែជនមិនស្គាល់មុខជិះម៉ូតូម៉ាកស្មាស់រីវ៉ូ បានជិះមកឈប់ទន្ទឹមគ្នា ហើយបានស្រែកថា ស្អីអ្ហែងជិះម៉ូតូអោយស្រួល ភ្លាមនោះជនរងគ្រោះស្រែកតបវិញថា អាចម៍ ភ្លាមនោះ ជនដែលមិនស្គាល់មុខ បានជិះម៉ូតូទៅបាត់ មួយសន្ទុះ ក៏ស្រាប់តែជនមិនស្គាល់មុខជិះម៉ូតូត្រឡប់មកវិញ បានជិះអែបហើយកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលអោយរងរបួសដៃខាងស្តាំ ធ្ងន់ហូរឈាមស្រោច ពេញដី ។ចំណែកបក្ខពួកម្នាក់ទៀត ដែលជិះជាមួយ មានការភ័យខ្លាច បានរត់គេចខ្លួនពីជនល្មើសទាំងព្រលឹងចុងសក់ ខណះដែលគែមិនស្គាល់មុខដេញកាប់ផ្អើលអ្នកស្រុក។ក្រោយពេលកើតហេតុជនល្មើសបានរត់គេចខ្លួនបាត់ ។ អ្នករបួស ត្រូវបានប្រជាពលរដ្ឋជួយយកអាសានាំយកមកជួយរុំមុខរបួស ៕