ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បង្ក្រាប​​អ្នក​ចែកចាយ​គ្រឿងញៀន​៩​នាក់​ នៅ​សង្កាត់​សាលា​កំរើក​ បញ្ជូន​ខ្លួន​ទៅតុលាការ
ថ្ងៃទី ២៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 06:51 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 651នាក់)



សៀមរាប​ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿង​ញៀន​៩​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ​សហការ​ជាមួយ​កំលាំង​ប៉ុ​ស្តិ៍​រដ្ឋបាល​សង្កាត់​ សាលា​កំរើក ​​ចុះបង្ក្រាប​​ ​​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៥ ​សីហា ២០១៦ នៅ​ចំណុច​ មួយ​កន្លែង​ ក្នុងភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើកក្រុង ​ខេត្តសៀមរាប​។

បើតាម​​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​នគរបាល​ខេត្ត ​ដែល​បានចុះ​ប្រតិបត្តិការនេះ ​បានអោយដឹងថា ជនសង្ស័យ​ទាំង​៩នាក់​នេះ​ជា​មុខសញ្ញា​ជួញ​ដូរ ​និង​ចែ​ល​ចាយ​នូវ​សារ​ធាតុ​ញៀន ​​​សមត្ថកិច្ច​យើង​ធ្វើការ​ ស្រាវជ្រាវ និង​តាមដាន​យ៉ាង​ម៉ត់ចត់​ រហូត​ទើប​ឈាន​ដល់​ធ្វើការ​ចាប់​ខ្លួន​បាន​ ជាប​ន្ត​បន្ទាប់​។

សមត្ថកិច្ច​ជំនាញ​ បានបន្ដទៀតថា ​​​ឃាត់ខ្លួន​​​ជនសង្ស័យ​ចំនួន​៩​នាក់​នេះ ​សមត្ថកិច្ច​យើង​​ដក​ ហូត​បាន​វត្ថុ តាង​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ​ហៅ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់ ​តូច​ស្មើ​ និង​ទំងន់​៣.៧​ក្រាម​ទូរស័ព្ទដៃ​ ចំនួន​៧​គ្រឿង​ និង​សម្ភារៈ ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួនទៀត​។ ​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៩​នាក់​រួម​និង​គ្រឿងញៀន​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​សាលា​ ដំបូង ​ខេត្តសៀមរាប ​នៅ​រសៀល​ថ្ងៃទី​២៦​ ខែសីហា ​ឆ្នាំ ២០១៦ ​ដើម្បី​ចាត់ការ​បន្ត ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ