មន្ដ្រីកាំកុងត្រូល និងសមត្ថកិច្ចតាមព្រំដែន ត្រូវបន្តទប់ស្កាត់ទំនិញខូចគុណភាព
បន្ទាយមានជ័យ ៖ លោក ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានជម្រុញបន្ថែមដល់មន្ដ្រីកាំកុងត្រូល និងសមត្ថកិច្ច តាមព្រំដែន ត្រូវបន្តទប់ស្កាត់ទំនិញខូចគុណភាព ដើម្បីជៀសវាងផលប៉ះពាល់ ដល់សុខភាព បងប្អូន ប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីដុតកម្ទេចទំនិញខូចគុណភាព និងខុសច្បាប់ ប្រមាណជិត២តោន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ សីហា ២០១៦សាខាកាំកុងត្រូលបង្ក្រាបបាន នាពេលកន្លងមក។
លោក ស៊ាន ស៊ីណាត បានឲ្យដឹងថា ការដុតកម្ទេចចោលនេះ ប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម លោក សួន បវរ អភិបាលខេត្តលោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ព្រមទាំងអស់លោកជាមេបញ្ជាការអង្គភាពពាក់ព័ន្ធ ហើយទំនិញទាំងអស់ត្រូវបានដកហូត នាពេលដែលមន្ត្រីរបស់លោកចុះផ្សព្វផ្សាយ ត្រួតពិនិត្យគុណភាពម្ហូបអាហារកន្លងមក រួម មាន កម្ទេចមី នំ ឆាខ្វៃ ទឹកផ្លែឈើចម្រុះ នំស្រួយបំពង ទឹកដោះគោប្រអប់ ផ្សិតកំប៉ុង ត្រីខកំប៉ុង ទឹកខ្មេះរូបទន្សាយ ទឹកត្រី ណែមដែលមានផ្ទុក សារជាតិបូរ៉ាក់ មួយចំនួនធំ ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បន្ថែមថា ជាមួយនិងការខិតខំប្រឹងប្រែង របស់មន្ត្រីកាំកុងត្រូល សូមអោយបងប្អូនប្រជាពលរដ្ឋមុន និងទិញទំនិញ ទៅបរិភោគសូមធ្វើការពិនិត្យអោយបានច្បាស់លាស់ ជៀសវាង ផលប៉ះទំនិញ ដែលខូចគុណភាព និងច្បាប់ហាមឃាត់។ លោករដ្ឋមន្ត្រី បាន អះអាងទៀតថា នៅពេលខាងមុខនេះ ក្រសួង និងបង្កើតអោយមានរថយន្តបំពាក់ ឧបករណ៍ ពិសោធន៍ចល័ត និងក្រុមសង្គ្រោះ ទៅតាមខេត្តក្រុង៕