ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ម៉ូតូ​សង់​ឌ្រី​ម ​ប្រលះ​គ្នា​​​ជាមួយ​ម៉ូតូ​​ឃ្លីក​ ពេញទំហឹង​ បណ្ដាល​ឲ្យ​មនុស្ស​២នាក់​​សន្លប់​ធំ​
ថ្ងៃទី ២៧ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:38 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 843នាក់)




បាត់ដំបង ៖ ​​​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ click និង ម៉ូតូ Honda dream ​សាកល្បង​កម្លាំង​គ្នា​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​យុវជន​២​នាក់​ ​ ​បាន​ដេក​សន្លប់​ស្ដូកស្ដឹង​ ទាំង​អស់គ្នា ​  ​​កាលពី​វេលា​ម៉ោង​ប្រមាណ​ ​២០​នាទី យប់ នៅ​ថ្ងៃទី ២៦  ខែសីហា  ឆ្នាំ​២០១៦  ​ ស្ថិតនៅ​ចំណុច​ខាងត្បូង​សាលា​បូរ៉ា​ ក្នុង ក្រុមទី ៧ ភូមិ​វត្ត​រំដួល​ សង្កាត់​ចំការ​ សំរោង  ក្រុង​បាត់ដំបង  ខេត្តបាត់ដំបង  ។

តាម​ប្រភព​សាក្សី​ពីកន្លែងកើតហេតុ  ​បាន​និយាយថា  ​នៅ​មុនពេល​កើតហេតុ​ គេ​ឃើញ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម ​ ធុន​សេ​១២៥​ ពណ៌ខ្មៅ  ពាក់​ស្លាក​លេខ​ បាត់ដំបង 1B-8301  ដែល​បើកបរ​យ៉ាង​លឿន​ ដោយ​ក្មេង​ប្រុស​ម្នាក់ ​ក្នុងទិសដៅ​ ពី​ត្បូង​ទៅ​ជើង​  ​ ដល់​ចំណុច កើតហេតុ  ក៏​ស្រាប់តែ​មានការ​រេ​ចង្កូត​ទៅ​កណ្តាល​ទ្រូងផ្លូវ​  ព្រមទាំង​បាន​ឆ្លង​បន្ទាត់​អ័ក្ស​ ថែមទៀត ​ ធ្វើអោយ​ជ្រុល​ចង្កូត​ទៅ​ បុក​នឹង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ​ឃ្លី​ក  គ្មាន​ស្លាក​លេខ​ ដែល​កំពុង​បើក​មកពី​មុខ​ក្នុង​ទិសដៅ​ច្រាស់​គ្នា​ យ៉ាង​ពេញទំហឹង​  បណ្តាលអោយ​ភាគី​ ទាំងសងខាង​ហោះ​ផ្លោង​ទៅលើ​ទ្រូងផ្លូវ​ព្រមទាំង​ដេក​សន្លប់​ ទាំងអស់​តែម្តង​ ព្រមទាំង​មាន​ ស្នាមរបួស​ពេញ​ខ្លួន​ផងដែរ ។

ក្រោយពេល​កើតហេតុ​ទើប​គេ​ដឹងថា  ភាគី​ម៉ូតូ​ឃ្លី​ក​មានឈ្មោះ ម៉ៅ មី  ភេទ​ប្រុស  អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ដាំ​ស្ពៃ  ​សង្កាត់​ស្លា​កែ​ត  ក្រុង​បាត់ដំបង  ចំណែក​ភាគី​ ម៉ូតូ​ឌ្រី​ម  គឺ​បើកបរ​ដោយ​ក្មេងប្រុស​ម្នាក់​ដែល​ទើប​តែ​មាន​អាយុ​១៤​ឆ្នាំ ប៉ុណ្ណោះ​ និង​រស់នៅ​ភូមិ​វត្ត​រំដួល  សង្កាត់​ចំការ​សំរោង  ក្រុង​បាត់ដំបង ។

បច្ចុប្បន្ន​សមត្ថកិច្ច​ បា​ន​បញ្ជូន​ជនរងគ្រោះ​ទាំងពីរ​នាក់​ទៅកាន់​មន្ទីរពេទ្យ​ហើយ  ​ដោយ​ម្នាក់​ ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​  ឯ​ម្នាក់ទៀត ​ទៅកាន់​មន្ទីរពេទ្យ​អ៊ីមេ​ចិន​ស៊ី​ ដើម្បី​សង្គ្រោះ​ផង​ដែរ​។ ​ដោយឡែក​ ធ្យោបាយ ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ក៏ត្រូវ​បាន​កំលាំង​នាំយក​ទៅ​រក្សាទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ​ជា​បណ្តោះអាសន្ន ៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ