ពលរដ្ឋខ្មែរ៣នាក់ ត្រូវថៃ បញ្ជូនមកកម្ពុជាវិញ បន្ទាប់ពីឃុំខ្លួនអស់ជាច្រើនខែ
ឧត្តរមានជ័យ៖ អាជា្ញធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរ០៣នាក់ មកកម្ពុជាវិញ តាមច្រកទ្វារ អន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៤ និង៣០ នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះ ។
ប្រជាពលរដ្ឋទាំង៣នាក់ខាងលើ មានឈ្មោះដូចខាងក្រោម ១.ឈ្មោះ មាស ពៅ ភេទប្រុស អាយុ២១ឆ្នាំ ២.ឈ្មោះ ស្មាស នុន ភេទប្រុស អាយុ២១ឆ្នាំ ៣.ឈ្មោះ យូ លី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង០៣រស់នៅភូមិឫស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
របាយការណ៍ពីកម្លាំង នៃអង្គភាពនគរបាលការពារព្រំដែន គោកនៃវរសេនា តូចលេខ៩០៥ បានអោយដឹងថា ពួកគេត្រូវបានទាហានថៃ ចាប់ខ្លួននៅថ្ងៃទី ១១ មិថុនា ២០១៦ យកទៅដាក់ពន្ធនាគារ ខេត្តងួប៊ុន ប្រទេសថៃ ពីបទឆ្លងដែនទៅកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកអូរស្វាយ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕