ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ដ​កាម​រីឆ្លាម​​ ​បើក​បុក​គោយន្ដ​​​ខ្ទាត​ក្រឡាប់​ ​ធ្លាក់​​ផ្លូវ​​ជាតិ​​​បណ្ដាល​ឲ្យ​​​​មនុស្ស​២នាក់​រង​របួស​​
ថ្ងៃទី ២៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:11 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 670នាក់)





បន្ទាយមានជ័យ​៖ ​រថយន្ត​​កាមរី​ឆ្លាម​​មួយ​គ្រឿង ​​បើកបរ​​​​ក្នុង​ទិសដៅ​ស្របគ្នា​ ជ្រុល​បុក​គោយន្ត​កន្ត្រៃ​ ចំហៀង​ខាងឆ្វេង​ពេញទំហឹង​ ​​​បណ្តាល​អោយ​រថយន្ត ​​និង​គោយន្ត​ បាន​ខ្ទាត​ក្រឡាប់​ ធ្លាក់​ចេញពី​ផ្លូវ​ជាតិ ​​អ្នកបើកបរ​ទាំង​សងខាង ​​រង​របួស​ធ្ងន់​និង​ស្រាល​​ ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ​ដើម្បី​សង្គ្រោះ​។​​

​ឧបទ្ទវហេតុនេះ ​បានកើត​ឡើង​កាលពី​​​​វេលា​​ម៉ោង​៥​និង​២០​​នាទី ​ទៀបភ្លឺ​ ថ្ងៃទី​២៥​ ខែសីហា ឆ្នាំ​២០១៦​ ​​​​តាម​បណ្តោយ​ផ្លូវ​ជាតិ ​លេខ​៦ ចំណុច​ខាងកើត​ភូមិ​គោក​ពង្រ​ ឃុំ​ឈ្នួ​មានជ័យ​ ស្រុក​ព្រះ​នេត្រព្រះ ​ខេត្តបន្ទាយមានជ័យ​​ បង្ក​ឡើង​ដោយ​រថយន្ត​ និង​គោយន្ត ​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត​។

​ក្នុង​ហេតុការណ៍នេះ​​ លោក​វរសេនីយ៍​ត្រី ​ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​ អាវុធហត្ថ​ស្រុក​ ព្រះនេត្រព្រះ បាន​អោយ​ដឹងថា ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​មរី​ឆ្លាម ​ពណ៌ស្ក ​ពាក់​ស្លាក​លេខ​ សៀមរាប ​2B3729.​បើកបរ​ដោយ ឈ្មោះ​សួន វ៉ា ភេទ​ប្រុស អាយុ​៣៨​ ​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍​ត្រី​ ស៊ិន រ៉ាស៊ី​ បាន​អោយ​ដឹងទៀតថា ​រថយន្ត​បើក​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ ពេល​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​គោយន្ត​មួយ​គ្រឿង​ម៉ាក​គូ​បូ​តា​ ពណ៌​ក្រហម ​បើកបរ​ដោយ​ឈ្មោះ ​យ៉ែម គី​ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​បន្ទាត់​បោះ ​ឃុំ​ឈ្នួ​រ​មានជ័យ​ ស្រុក​ព្រះនេត្រព្រះ ​ខេត្តបន្ទាយមានជ័យ​ បើកបរ​នៅ​ខាងមុខ​ក្នុង​ទិសដៅ​ស្របគ្នា ​មាន​ភ្លើង​ក្រោយ​តែ​មិន​គ្រប់គ្រាន់​ ទើប​បណ្តាល​អោយ​រថយន្ត​បុក​ចំ​ទ្រុង​គោយន្ត​ចំហៀង​ ខាងឆ្វេង​ពេញទំហឹង​ បណ្ដាល​ឲ្យ​រថយន្ត​ និង​គោយន្ត​បាន​ខ្ទាត​ក្រឡាប់​ធ្លាក់​ចេញពី​ផ្លូវជាតិ បណ្ដាល​អោយ​អ្នកបើកបរ ​រថយន្ត​រង​របួស​ស្រាល​។  ចំណែក​អ្នកបើកបរ​គោយន្ត​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​។

លោក​វរសេនីយ៍​ត្រី​ ​បាន​បន្ថែមទៀត​ថា​ ​ក្រោយពី​​ជួប​គ្រោះថ្នាក់​រួច ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​ ធ្វើការ​ត្រួតពិនិត្យ​វាស់វែង​រួច​រថយន្ត​ និង​គោយន្ត​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ក​ធ្វើការ​ដោះស្រាយ​តាមច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ