ព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការដូរដ៏ធំមួយទៀតជូនអ្នកខេត្តព្រះវិហារ ដោយសម្តេចបានសម្រេចកាត់ដីទំហំ ៨០,៥៣ ហិកតានៅព្រលានយន្តហោះ ក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ប្រគល់ជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ជាក់ស្តែង ១២៧គ្រួសារ។ ការសម្រេចនេះ បានធ្វើឡើងក្នុងពេលសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ។ ដោយឡែកដីព្រលានយន្តហោះ ដែលនៅសល់ពីការកាត់ឲ្យប្រជាពលរដ្ឋប្រមាណ ៧១,១៧ហិកតា ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជូនសាលាខេត្តព្រះវិហារ ទុកសម្រាប់ធ្វើការអភិវឌ្ឍ។ បើតាមសម្តេចដីនេះ អាចយកទៅធ្វើជាមន្ទីរនានា ឬអាចបង្កើតជាសកលវិទ្យាល័យទៅថ្ងៃក្រោយ តែមិនអនុញ្ញាតឲ្យប្រគល់ ទៅឯកជននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចកាត់ដីព្រលានយន្តហោះ ឲ្យប្រជាពលរដ្ឋនេះ គឺជាការដោះស្រាយបញ្ហាពិត បន្ទាប់ពីសម្តេចបានស្តាប់នូវរឿងពិតជាអ្វី៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ