ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បុរស​តណ្ហា​ពុះកញ្ជ្រោល​​ចាប់​រំលោភ​លោក​យាយ​អាយុ​៧៧​ឆ្នាំ បានសម្រេច​​ត្រូវ​ជាប់ខ្នោះ​​
ថ្ងៃទី ២៦ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 11:34 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 668នាក់)




ព្រៃវែង ៖ ​​​លោកយាយ​វ័យ​​អាយុ​៧៧ឆ្នាំ​ ​ត្រូវ​បាន​បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់ ​តណ្ហា​​ឡើង​ពុះកញ្ជ្រោល​​​ បាន​ចាប់​រំលោភ​បានសម្រេច ​នៅ​ក្នុង​ចំ​ការ​ស្វាយ ​​រត់​គេចខ្លួន​បាន​មួយ​ដង្ហើម​ចង្រិត​ ​​​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​ក្របួច​ជាប់​​។

អធិការ​នគ​រ​បាល​ស្រុក​ស៊ីធរ​កណ្តាល ​បាន​ឲ្យ​ដឹងថា​ ​បុរស​ជនសង្ស័យ​ដែល​ចាប់​រំលោភ​លោក​យាយ​អាយុ​៧៧ឆ្នាំ ​បានសម្រេច​ ​មានឈ្មោះ ​គ្រុ​ត ស្រន​ ភេទ​ប្រុស​អាយុ​៤០ ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ចង្ក្រាន​ក្រោម​ឃុំព្រែក​ចង្ក្រាន​ ស្រុក​ស៊ីធ​រកណ្តាល ​ខេត្តព្រៃវែង ​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​​​លោកយាយ​ឈ្មោះ​ សេត លាត ​ភេទ​ស្រី​អាយុ​៧៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បា​ប្រិ​យ៍​ ឃុំ​ស្រុក​ជាមួយគ្នា ​បាន​សម្រេច​ កាល​ពី​ថ្ងៃទី​២៥​ ខែ​សីហា ឆ្នាំ២០១៦ ​​នៅ​ចំណុច​វាល​ចំការ​ខាង​ជើង​ ភូមិ​ព្រែក​ចង្ក្រាន ​ក្នុង​ខណៈដែល​លោកយាយ​រងគ្រោះ​កំពុង​ជំរះ​ស្មៅ​នៅ​ក្នុង​ចំការ​ស្វាយ​។

សមត្ថកិច្ច​ បាន​បន្ត​ទៀត​ថា​ ជ​ន​ស​ង្ស័យ​ ​ក្រោយពី​ធ្វើ​សកម្មភាព​ចាប់​រំលោភ​សេពសន្ថវៈ​​លើ​លោក​យាយ​ ​រងគ្រោះ ​បានសម្រេច​ ហើយនោះ​ ក៏បាន​​រត់​គេចខ្លួន​ទៅ​ពួន​ នៅ​ខាងត្បូង​ភូមិ ​ខណៈ​ពេល​នោះ​ ​កម្លាំង​រប​ស់​​អធិការដ្ឋាន​ស្រុក ​បាន​​សហការ​ជាមួយ​ក​ម្លាំ​ង​នគរបាល​​ប៉ុស្តិ៍​ ​ចុះ​ធ្វើ​ការឃាត់​ ខ្លួន​ជន​សង្ស័យ​ ខាងលើ​​បាន នៅ​​រសៀល​​ថ្ងៃនេះ​ផងដែរ​​។​ បច្ចុប្បន្ន​ ជន​សង្ស័យ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគ​របាល​ស្រុក​ស៊ីធរ​កណ្តាល​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង​ ចាត់ការ​តាម​នីតិវិធី ​នៃ​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ