ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រកាសហាមប្រាម ការនេសាទ និង អាជីវកម្មគ្រំ ក្រឡាហូល
ភ្នំពេញ ៖ ក្រសួងកសិកម្ម បានហាមប្រាម មិនឱ្យមានការធ្វើអាជីវកម្មនេសាទគ្រំក្រឡាហូល នៅក្នុងដែនសមុទ្រ កម្ពុជា នោះឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ សីហា ២០១៦។
ការហាមឃាត់នេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ កញ្ញា ខែក្រោយ រហូតដល់ថ្ងៃ ៣១ តុលា ចុង ឆ្នាំ ២០១៦ ។ មូលហេតុដែលនាំឱ្យមានបម្រាមនេះ គឺដោយសារតែនៅក្នុងអំឡុងពេលនោះ ជារដូវបន្តពូជ និង ពងកូន របស់គ្រំក្រឡាហូល។
សេចក្ដីប្រកាសដដែល ក៏បានអំពាវនាវដល់អ្នកនេសាទទាំងអស់គោរពតាមបម្រាមនេះ ដើម្បីរួមចំណែកថែរក្សា និង ការពារធនធានជលផលសមុទ្រ នៅកម្ពុជា ឱ្យបានគង់វង្សទៅថ្ងៃអនាគតផងដែរ៕