ប្រជុំដាក់ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ជូនសម្ដេចតេជោ ហ៊ុន សែន
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានប្រជុំផ្សព្វផ្សាយដាក់ផែនការការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ នៅពេលឆាប់ៗ ខាងមុខនេះ។
ការដែលប្រជុំដាក់ផែនការការពារនេះ ដឹកនាំដោយលោក វរសេនីយ៍ទោ អិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ និងដោយមានការអញ្ជើញចូលរួមពី លោកអធិការរង លោកនាយ-នាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍ មន្ត្រីចំណុះអធិការដ្ឋាននគរបាលស្រុក សរុបចំនួន៦៥នាក់៕