ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
៣ថ្ងៃ​ ឃាត់ខ្លួន​ជនសង្ស័យ​១៥នាក់​ រួម​នឹងថ្នាំញៀន១៦ កញ្ចប់​
ថ្ងៃទី ០២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 05:37 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 631នាក់)




សៀមរាប​៖​ អាវុធហត្ថ​ខេត្ត​​ ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​​​ក្រុម​ជួញ​ដូរគ្រឿងញៀន ​​ជាបន្ដបន្ទាប់​រយះពេល​​៣​ថ្ងៃ​ ​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥នាក់​ ​​ដកហូត​ថ្នាំញៀន​​ ​ម៉ា​ទឹកកក ចំនួន ១៦ កញ្ចប់ ស្មើ​៤,៩៧​ក្រាម។

​​ប្រតិបត្តិការ​រយះពេល​៣​ថ្ងៃ ​បាន​ធ្វើ​ឡើង ​​នៅថ្ងៃទី​៣០​,​៣១​ខែកក្កដា​ នឹ​ង​ថ្ងៃទី​០១​ខែសីហា​ ឆ្នាំ​២០១៦​ នៅ​ចំណុច ភូមិ​សាលាកន្សែង ​សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប​។

រ​បាយការណ៍​អាវុធហត្ថខេត្ត បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ ទាំង​១៥​នាក់ ក្រោយ​ឃាត់ខ្លួន ​សមត្ថកិច្ច រកឃើញ វត្ថុតាង ​ម្សៅ​គ្រើម ​ម៉ា​ទឹកកក​១៦ ​កញ្ចប់​ស្មើ​៤,៩៧​ក្រាម ​ទូរ​ស័ព្ទ​១០​គ្រឿ​ង ​និង​ ឧបករណ៍​ វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ផងដែរ​។  ​របាយការណ៍​ បានបន្ដទៀត​ថា​ ជនសង្ស័យ​​ខាងលើ​ទាំង​អស់​ ​ដែលជាប់​ ពាក់​ព័​ន្ធ​ ករណី​​ ជួញដូរ​គ្រឿងញៀន​ មាន​ស្រុកកំណើត​ នៅ​ខេត្តសៀមរាប​  ​មាន​អាយុ​ចាប់ពី​​ ១៧​ឆ្នាំ​រហូតដល់​ជាង​៣០​ឆ្នាំ​។ ​បច្ចុប្បន្ន​ជនសង្ស័យ​​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​​កំពុង​ធ្វើ​ការ​សាកសួរ ​និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ បន្ដ​នីតិវិធី​៕


 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ