ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ផ្ញើ​ម៉ូតូ​ចំ​ម្ចាស់​មិន​នៅផ្ទះ​ ​ចោរ​មាន​ឱកាស​ កាច់.ក​ យក​ទៅបាត់
ថ្ងៃទី ០២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:43 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 587នាក់)




ឧ​ត្ត​រ​មានជ័យ​ ៖ ​បុរ​ស​វ័យ​ចំណាស់​ម្នាក់ ​​បាន​​ជិះ​ម៉ូតូ​​យក​មក​ផ្ញើ​​ផ្ទះគេ​ ​​ហើយ​​ដើរ​ទៅ​មើល​ស្រូវ​ ​​របស់​ខ្លួន​ ​ចំ​ម្ចាស់ផ្ទះ​​ ដែល​គាត់​ផ្ញើ​ ​​មិនបាន​នៅផ្ទះ​ ​​​​ចោរ​មាន​ឱកាសល្អ​ កាច់.ក​ យក​ទៅ​ដោយ​សុវត្ថិភាព​​។​

ករណី​ចោរកម្ម​លួច​កាច់​សោ​ម៉ូតូ​មួយ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ ថ្ងៃទី​២ ខែសីហា​ ឆ្នាំ​២០១៦​ ​ ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​មាន​ឈ្មោះ មិញ រាំ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ​រស់នៅ​ភូមិ ដូន​កែន ​សង្កាត់​សំរោង ក្រុង​សំរោង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជនរងគ្រោះ​ បាន​ឲ្យ​ដឹងថា ​គាត់​បាន​ជិះ​ម៉ូតូ honda. ​សេ​១២៥​ ពណ៌​ខ្មៅ​សេរី​២០១៤ ពាក់​ស្លាក​លេខ ឧ​ត្ត​រ​មានជ័យ ​១A.១២០៣ បាន​យក​មក​ផ្ញើ ​ទុក​នៅផ្ទះ​ឈ្មោះ ​សៀក តឹង​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អំពិល ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ហើយ​រូប​គាត់​បាន​ដើរទៅ​មើល​ស្រូវ​របស់​គាត់ ​តែ​ម្ចាស់ផ្ទះ​ក៏​មិនបាន​នៅផ្ទះ​ទេ ​ដោយ​យក​បាយ​ទៅ​អោយ​ម្តាយ​​នៅឯ​ចំការ​ដែរ ​ ហើយក៏​ទុក​ម៉ូតូ​ចាក់សោ​ចោល​​នៅ​ក្រោម​ផ្ទះ​។​ លុះ​ប្រហែលជា​០២​ម៉ោង ​ទើប​ត្រឡប់​មកផ្ទះ​វិញ ​ស្រា​ប់​តែ​បាត់​ម៉ូតូ ​ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ប៉ុស្តិ៍​ពង្រ ​ដើម្បី​ធ្វើការ​តាម​រក​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ