កម្ពុជា-ថៃ បានវាស់វែងបង្គោលព្រំដែនលេខ៦ បានបញ្ចប់ហើយ
ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង៣០ នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រុមការងារចំរុះ កិច្ចការព្រំដែនកម្ពុជា ថៃ ចុះសិក្សានិងវាស់វែងបង្គោល ព្រំដែនលេខ ៦ បានបញ្ចប់ហើយ ភាគីកម្ពុជា ២០នាក់ ដឹកនាំដោយ លោក ប្លុង សាយ័ណ្ហ ប្រធានក្រុមការងារបច្ចេកទេសវាស់វែងរុករកទីតាំងបង្គោលព្រំដែន កម្ពុជា-ថៃ។ចំណែកខាងភាគីថៃ ១៦នាក់ដឹកនាំដោយលោក ឯក គ្រៀង ក្រៃប៊ុនទើម ប្រធានក្រុមការងាររុករកទីតាំងបង្គោលព្រំដែនថៃ-កម្ពុជា។
ភាគីទាំងពីរ រួមគ្នាកំណត់ទីតាំងបង្គោលព្រំដែន លេខ ៦ បណ្តោះអាសន្នដែលភាគីទាំង២ កំណត់យកទីតាំងរៀងៗខ្លួន គំលាត ចម្ងាយពីគ្នាប្រមាណ២៤៥ម៉ែត្រ ភាគីកម្ពុជា បានកំណត់យកនិយាម កា UA(03 78531 15 86744) ឋិតក្នុងភូមិសាស្ត្រភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភាគីថៃ កំណត់យកនិយាមកា UA(03.78377.15.86564) ឋិតក្នុងភូមិសាស្ត្រភូមិក្រលែងវែក ឃុំថេបប្រាក់សា ស្រុកសង្ខះ ខេត្តសុរិន។ ភាគីទាំងពីរបន្តសិក្សារុករកបង្គោលលេខ៥បន្តទៀត៕