សពពលរដ្ឋខ្មែរម្នាក់ ស្លាប់នៅស្រុកថៃ ត្រូវបានបញ្ជូនមកកម្ពុជាវិញ តាមច្រកជប់គគីរ
ឧត្ដរមានជ័យ ៖ សាកសពពលរដ្ឋខ្មែរម្នាក់ បានស្លាប់នៅមន្ទីរពេទ្យស្រុកថៃ ត្រូវបានសមត្ថកិច្ច ថៃដឹកជញ្ជូនប្រគល់អោយគ្រួសារវិញ កាលពីវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ តាមច្រករបៀងព្រំដែនភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចកម្ពុជា ប្រចាំច្រកជប់គគីរ បាននិយាយថា សាកសពខ្មែរម្នាក់ដែលថៃ បានបញ្ជូនមានឈ្មោះ ផេង អាត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកានាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលបានបញ្ជូនទៅព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ខេត្តបុរីរ៉ាំ ប្រទេសថៃ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានស្លាប់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់គោយន្តកន្ត្រៃ ហើយក៏ត្រូវបានស្លាប់ ដោយមានអាការៈ ជំងឺធ្ងន់ធ្ងរពេក ។ ហើយត្រូវបានប្រគល់ សាកសពជូនដល់សាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕