ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​ដឹក​ត្រី ​កង្កែប​​​ មាន់​ បែក​កង់​ ​ក្រឡាប់​ ​បណ្ដាល​ឲ្យ​​​​​មនុស្ស​​៤​នាក់​ ​រង​របួស
ថ្ងៃទី ២២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 04:04 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 789នាក់)


កំពង់ឆ្នាំង​៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ ហ្វ​ត​ ​បែក​កង់​ក្រោយ​ក្រឡាប់​ជាច្រើន​ត្រឡប់​បណ្ដាល ​ឲ្យ​មនុស្ស​ប្រុស​ស្រី​៤​នាក់​ បាន​រង​របួស​ធ្ងន់​និង​ស្រាល​ ​កាលពី​វេលា​ម៉ោង​១០​និង​៥៥​នាទី​ថ្ងៃទី ​២២​សីហា ​២០១៦​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៥​ និង​១០៦ ​ស្ថិត​ក្នុងភូមិ​ថ្មកែវ​ ឃុំ​ស្វាយជ្រុំ​ ស្រុក​រលៀប្អៀ​ ខេត្តកំពង់ឆ្នាំង ។

 

សមត្ថកិច្ច​​ ​ស្ថិតក្នុង​កន្លែង​កើតហេតុ​ បានអោយដឹងថា ​រថយន្ត​ដែល​រងគ្រោះថ្នាក់​ក្រឡាប់នេះ​ ម៉ាក​ហ្វ​ត​ ពណ៌​ស​ពាក់​ស្លាក់​លេខ ​PP2AF5098​ បើកបរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ មាន​ដឹក​ត្រី​ កង្កែប ​មាន់​ ពេញ​រថយន្ត​គេ​ដឹក​ចេញពី​ឆ្នុកទ្រូ​ ចូលទៅ​ភ្នំពេញ ។

 

ប្រភព​ពី​ប្រជាពលរដ្ឋ​ ​បានអោយដឹងថា​ នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ខាងលើ​មាន​ដឹក​ត្រី​ពេញ​ បើកបរ​ក្នុង​ល្បឿន​លឿន​ មកដល់​ចំណុច​កើតហេតុ​បាន​បែក​កង​ក្រោយ​ខាងឆ្វេង​អូស​ជា​ច្រើន​ម៉ែត្រ ​ហើយ​បាន​បែក​កង​ក្រោយ​ម្ខាង​ទៀត ​និង​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់​ចាក់​ត្រី​ចោល​ពេញ​ផ្លូវ​ និង​បាន​ធ្វើអោយ​មនុស្ស​ជិះ​ក្នុង​រថយន្ត​រង​របួស​ធ្ងន់​ និង​ស្រាល​ ។

 

ប្រភព​ដដែល ​​ បាន​អោយដឹង​ទៀតថា ​ក្រុម​អ្នក​បើកប​រថយន្ត​ដឹក​ត្រី​នេះ​ មាន​ឈ្មោះ​ ពោង​ ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​អោយ​ម្ចាស់​ឈ្មោះ​ សៅ​សារ៉ូ​ ក្នុង​នោះ​រងរបួស​ធ្ងន់​ម្នាក់ ​ឈ្មោះ​ ផូ​ចូ​ច​ ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ ​ក្នុងភូមិ​ត្រពាំង​ចឹក្សា​ សង្កាត់​កំពង់ឆ្នាំង​រង​របួស​ធ្ងន់​​ និង​ម្នាក់ទៀត​ ឈ្មោះ​ សៅ​សារ៉ូ​ ស្រី​អាយុ​២៩​ឆ្នាំ ​ជា​ម្ចាស់​រថយន្ត​និង​២​នាក់​ផ្សេងទៀត​មិន​ត្រូវ​បាន​គេ​អោយ​ស្គាល់​ឈ្មោះ ​រងរបួស​ស្រាល ។

 

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​មន្ទី​រពេទ្យ​ដឹក​យក​ទៅធ្វើ​ការ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រពេទ្យ​បង្អែក​ខេត្ត​ ។ ដោយឡែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​មក​កា​រិយា​ល័យ​ចរាចរណ៍​ខេត្ត​រក្សាទុក​រងចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ