ឃាត់ខ្លួន ជនជាតិហ្វីលីពីន២នាក់ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ
សៀមរាប៖ ជនជាតិហ្វីលីពីន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួន ទៅតាមបណ្តឹងពីបទ ឆបោកលុយ៤៨០ដុល្លារ ពីស្ត្រីរងគ្រោះជាជនជាតិអាមេរិចកាំងម្នាក់ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ EGUEZ JERMYEONEE ANNDECASTRO ភេទស្រីអាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដលិខិតឆ្លងដែនលេខEB7997414ស្នាក់នៅផ្ទះជួលភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។ទី២.ឈ្មោះCRISANTAVICTCHAT ភេទស្រីអាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដកាន់លិខិតឆ្លងដែនលេខEC2170633 ស្នាក់នៅផ្ទះជួលនៅភូមិបឹងដូនប៉ាសង្កាត់ស្លក្រាមក្រុងសៀមរាប។ សមត្ថកិច្ច បានបន្ដថា ការឃាត់ខ្លួនជនសង្ស័យ ជា ជនជាតិ ហ្វីលីពីន ចំនួន ០២នាក់ យោងទៅតាមបណ្តឹង របស់ស្ត្រីរងគ្រោះជាជនជាតិអាមេរិចកាំង ករណីឆបោកលុយ៤៨០ដុល្លារ។
សមត្ថកិច្ច បានបន្ថែមទៀតថា នៅថ្ងៃទី០៣ខែសីហា នេះជនសង្ស័យត្រូវបាននគរ បាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនីតិវិធីច្បាប់៕