ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កម្លាំង​ចម្រុះ​ ​ចុះ​បង្ក្រាប​រថយន្ដ​កាមរី​​ ដឹក​គ្រញូង​ចំនួន​១៣៨​ដុំ​ ​​ទម្ងន់​សរុប​៣២៦​គី​ទ្បូក្រាម , ​​ជនល្មើស​២​នាក់​ត្រូវ​​ឃាត់ខ្លួន
ថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 11:47 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 679នាក់)



​​​​

ព្រះវិហារ ៖​​​ ​កម្លាំង​ចំរុះ​ ចុះ​បង្ក្រាប​​​រថយន្ត​កាមរី​ស៊េរី​១៩៩៥​ មួយ​គ្រឿង​ពណ៌​ស្លែ​ ​ដឹកឈើ​គ្រញូង​កូន​ក្រទ្បឹង​គេចពន្ធ​ ​​រួម​ទាំង​ជន​ល្មើស​២នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ ធ្វើ​ការ​​ ស៊ើបសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត។​

ប្រតិបត្តិការនេះ​ ​បានធ្វើឡើង​​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ​​ថ្ងៃទី​០២ ​សីហា ​២០១៦ ​​​ស្ថិត​នៅ​ភូមិ​កំពង់ព្រះ​ឥ​ន្ធ​ ឃុំ​កំពង់​ស្រ​ទ្បៅ​២ ​ស្រុក​ឆែប​ ​​មាន​ការ​ចូលរួម​ពី​​កម្លាំង​មន្ដ្រី​ជំនាញ​​សង្កាត់​​រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​ម្លូរ​ព្រៃ​ ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ សហការ​ជាមួយ​ក​ម្លាំ​ង​នគរបាល​ ។

​សេចក្ដី​រាយការណ៍​ បាន​ឲ្យ​ដឹងថា​ ​​រថ​យន្ត​ល្មើស​នេះ ​ដឹក​ចេញពី​តំបន់​ស្រអែម​មាន​ប្រភព​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​ ដឹកជញ្ជូន​កាត់​តាម​សង្កាត់រដ្ឋបាល​ព្រៃឈើ​ កន្ទួត​មាន​មូលដ្ឋាន​ក្នុង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត ​ឆ្ពោះ​ទៅកាន់​ទី​រួម​ខេត្តស្ទឹងត្រែង​ ដោយមាន​ការ​បើក​ដៃ​ពី​ក្រុម​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​ និង​ផ្លូវជាតិ​លេខ​០៩​ ជា​ថ្នូរ​លាភ​សក្ការៈ ​ដុំកំភួន​។

លោក​ សេង​ លាង​ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​កំពង់​ស្រ​ទ្បៅ​ម្លូរ​ព្រៃ​ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣​ សីហា​នេះ​ថា​ ​រថយន្ត​ដឹកឈើ​គ្រញូង​ខុសច្បាប់​នេះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​បាន​នៅ​ភូមិ​កំពង់ព្រះ​ឥ​ន្ធ​ ឃុំ​កំពង់​ស្រ​ទ្បៅ​២​ ស្រុក​ឆែប​ និង​ឃាត់ខ្លួន​តៃកុង​ម្នាក់ ​រួម​ទាំង​បក្ខពួក​ម្នាក់ទៀត​ដោយ​បាន​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ជាមុន​ផងដែរ​។

លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បន្តថា​ នៅ​ថ្ងៃ​ដដែល​នោះ​វត្ថុតាង​ រថយន្ត​ និង​ឈើ​គ្រញូង​រួម​ទាំង​ជនល្មើស​ទាំង​២​នាក់ ​ត្រូវ​បាន​នាំទៅ​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ ​ដើម្បី​ស៊ើបសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​ស្ដីពី​ព្រៃឈើ​។

​លោក​ សេង​ លាង​ បាន​អោយដឹងថា​ ជន​ល្មើស​ទី​១​.ឈ្មោះ​ គង់​ រិ​ទ្ធ ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​ទាហាន​ រស់នៅ​ភូមិ​ស្រះ​ក្តុល​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ និង​ទី​២​.ឈ្មោះ​ សំអឿន​ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​រាជា​នគរ​ឃុំ​ស្ទឹងត្រែង ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹង​ត្រែង​ មានកូន​ក្នុង​បន្ទុក​ចំនួន​០៣​នាក់​។​លោកនាយ​ សង្កាត់រដ្ឋបាល​ព្រៃឈើ ​បញ្ជាក់​ថា​ ឈើ​គ្រញូង​ដែល​ចាប់​បង្ក្រាប​បាន​ខាងលើ​មាន​ចំនួន​១៣៨​ដុំ​ ស្មើនឹង​ទម្ងន់​សរុប​៣២៦​គី​ទ្បូក្រាម​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ