ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាវុធហត្ថ​ ​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក​១៧​ថង់​
ថ្ងៃទី ២២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:32 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 631នាក់)




បន្ទាយមានជ័យ ៖ ​ជនសង្ស័យ​២នាក់​​ ត្រូវ​បាន​ កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ ​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ បាន​ជា​​បន្ដបន្ទាប់​ ​​​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​១៧ថង់តូច​  ។

របាយការណ៍​អាវុធហត្ថ​ បាន​ឲ្យ​ដឹងថា ​​​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ​សហការ​ជាមួយ​កម្លាំង​ ​ស្នាក់ការ​ សន្តិសុខ​៥៦៨​ បាន​ធ្វើ​ការ​ចុះ​ល្បាត ​ក្នុងភូមិ​សាស្ត្រ​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ ​កំពុង​លួច​ជក់​គ្រឿងញៀន​អាវុធហត្ថ​ បាន​ធ្វើការ​ឃាត់ខ្លួន ​និង​ដកហូត​ វត្ថុតាង​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា ​ទឹកកក​ បាន​ចំនួន​មួយ​កូន​ថង់​តូច​។ ​ក្រោយ​មកទៀត​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២១ ​ដដែល​ កំលាំង​អាវុធហត្ថ​ បាន​ធ្វើការ​ស្រាវជ្រាវ​ បន្ត​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​ម្នាក់​ទៀត​ ​ធ្វើការ​ឆែក​ក្នុង​ខ្លួន​ អាវុធហត្ថ​បាន​ដកហូត​វត្ថ​តាង​គ្រឿងញៀន​២​កូន​ថង់​តូច ​ហើយ​អាវុធហត្ថ​ បាន​បន្ត​ធ្វើការ​ឆែក​នៅក្នុង​បន្ទប់​លេខ​២២៧ ​ក្នុង​សណ្ឋាគារ​ហ្គូ​ត​ឡាក់ ​របស់​ជនសង្ស័យ​ បាន​រក​ឃើញ​ថ្នាំញៀន​ចំនួន​១៤​ ថង់​តូច​ បន្ថែមទៀត​ សរុប​ថ្នាំញៀន​មាន​ចំនួន​១៧​ថង់​តូច​មាន​ទម្ងន់​១០.១៦​ក្រាម ​និង​ទូរស័ព្ទដៃ​២​គ្រឿង​ ប្រាក់​ខ្មែរ​៧​ម៉ឺន​រៀល  ប្រាក់​ដុល្លា​១៣​ដុល្លា​។

ជនសង្ស័យ​ទាំង​២​នាក់ ​ក្រោយពី​ឃាត់ខ្លួន​ហើយ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​បញ្ជូនមក​ទី​បញ្ជាការដ្ឋាន​​កង​រាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ​ដើម្បី​ធ្វើការ​សាកសួ​របន្ត​។

​លោក​វរៈសេនីយ៍ឯក ​ស ​ប៊ុន​សឿង​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​បន្ទុក​លើ​ការងារ​បទល្មើស​គ្រឿងញៀន​ បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំង​២​នាក់​ នោះ​​ ១​ឈ្មោះ ​ឡាយ​លី​ម៉េង ​ប្រុស​អាយុ​២១​ឆ្នាំ​ សព្វថ្ងៃ​រស់​នៅក្នុង​បន្ទប់​ជួល​ក្នុងភូមិ​ប៉ោយប៉ែត​ សង្កាត់ ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ អ្នកប្រើប្រាស់​ ២​ឈ្មោះ​ ជា ​ផល្លា ​ប្រុស​អាយុ​៤៣​រស់​នៅក្នុង​បន្ទប់​ជួល​លេខ​២២៧ សណ្ឋាគារ​ហ្គូ​ដ​ឡា​ត់ ​ក្នុងភូមិ​ក្បាលស្ពាន ​សង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ឈ្មោះ ​ជា ​ផល្លា បាន​ឆ្លើយ​សារភាពថា ​រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ជួញដូរ​គ្រឿងញៀន ​ពិត​ប្រាកដ ​មែន​ ​។ ដោយ​គ្រឿង​ទាំង​អស់នេះ ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់ ​មិន​ស្គាល់​ឈ្មោះ​មួយ​កូន​ថង់​តូច​តំលៃ​១០​ ដុល្លា ​ដើម្បី​យក​មក​លក់​បន្ត​។ ក្រោយពី​បាន​ចំលើយ​សារភាព​ជនសង្ស័យ​ ហើយ​នោះ​ត្រូវ​បាន​កសាង​សំណុំរឿង ​និង​បញ្ជូន​ទៅ​តុលាការខេត្ត​ដើម្បី​ដាក់​ទោស​ទៅតាម​នីតិ​វិធី​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ