ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រជុំ​ផ្សព្វផ្សាយ​ការងារ​អន្តោប្រវេសន៍​ទូទាំង​ប្រទេស ​ដល់​នគរ​បាល​ស្រុក​ក្រុង
ថ្ងៃទី ២២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:29 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 681នាក់)




បន្ទាយមានជ័យ  ៖ ​ដើម្បីអោយ​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ​មាន​ប្រសិទ្ធិ​ភាព​ នៅ​ព្រឹក​ថ្ងៃទី​២២​ សីហា​ ២០១៦​ នេះ​ នៅ​ការិយាល័យ​អន្តោប្រវេសន៍​ នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​ វរសេនីយ៍​ឯ ឱ លន់ ​ស្នង​ការ​រង​ទទួល​ការងារ​អន្តោប្រវេសន៍ ​បាន​ប្រជុំ​ផ្សព្វផ្សាយ​របាយ​ការ​បូកសរុប​ ជំហាន​ដំបូង​ស្តីពី​ការអនុវត្ត​បន្តការងារ​គ្រប់​គ្រង់​ជន​បរទេស​ អន្តោប្រវេសន៍​​ ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដល់​ថ្នាក់​ការិយាល័យ ​អធិការ​ស្រុក​ក្រុង​ចំនួន​បី​ របស់​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ក្នុង​ការ​អនុវត្ត​ការងារ​ដល់​ជនបរទេស​អោយ​បាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​កម្ពុជា​។

លោក​វរសេនីយ៍ទោ រី ផុល នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នង​ការ​នគរបាល​ខេត្តបន្ទាយ​មានជ័យ ​បាន​អាន​របាយ​ការ​បូកសរុប​របស់​អគ្គ​អន្តោប្រវេសន៍​ ដែល​បាន​បូកសរុប​ការងារ​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍ ​កន្លង​ម​ក​នេះ ​ដល់​អស់លោក​ជា​នាយរង ​នាយផ្នែក ​នាយរង​ផ្នែក អធិការរង​ស្រុក​ ក្រុង​ទទួល​ការងារ​អន្តោប្រវេសន៍​បាន​ដឹង​ និង​យល់​ពី​ការងារ​អនុវត្ត​បន្ត​លើ​ជនបរទេស​។

លោក វរសេនីយ៍​ឯ ឱ លន់ ស្នងការរង​ ទទួល​ការងារ​ អន្តោប្រវេសន៍​​ បាន​លើកឡើង​ផង​ដែល​ថា​ការងារ​អន្តោប្រវេសន៍​​ ជា​ការងារ​សំខាន់​ដូចនេះ​សូម​អោយ​អស់លោក​យល់​ដឹក​អោយ​ច្បាស់​ព្រោះ​យើង​ជា​អ្នក​អនុវត្ត​។​ពិសេស​ត្រូវ​ធ្វើការ​ផ្អែក​ទៅលើ​ល្បាយ​ការ​បូកសរុប​ និង​អនុវត្តតាម​ការសម្រេច​របស់​សម្តេច​ក្រឡាហោម ​សខេង ​ក្នុងការ​គ្រប់គ្រង​ទប់ស្កាត់​ជនបរទេស​ទាំង​ចាស់ ​និង​ថ្មី​អោយ​បាន​។

ជា​ចុងក្រោយ​លោក​សូម​អោយ​ក្តាប់ ​អោយ​បាន​នៅ​ជនបរទេស​ដែល​អគ្គ​បាន​ទទួល​ស្គាល់ ​និង​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ​ទាំងអស់គ្នា​៕​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ