ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កាម​រី​ឆ្លាម​ បើក​បុក​ម៉ូតូ ​​បណ្ដាលឲ្យ​បុរស​​ម្នាក់​ រងរបួស​ធ្ងន់​
ថ្ងៃទី ២២ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 01:20 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 632នាក់)



បន្ទាយមានជ័យ ​៖  ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម​ មួយ​គ្រឿង ​បាន​បើក​បុក​ម៉ូតូ​ ​ ហុងដា​ឌ្រី​ម​ ​ បណ្ដាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់ ​រង​របួសធ្ងន់​ ​ កាលពី​​វេលា​ម៉ោង​១៨ ​និង​៣០ ​នាទី ថ្ងៃទី​២១  ខែសីហា ឆ្នាំ​២០១៦  ​នៅ​​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​ស្ថិតក្នុង​ភូមិ​រហាល ​ឃុំ​រហាល ​ស្រុក​ព្រះនេត្រព្រះ​ ​ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍​ត្រី ស៊ិន​  រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក ​ព្រះនេត្រព្រះ បាន​អោយដឹងថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក​កាមរី​ឆ្លាម​ពណ៌​សំបក​ឪឡឹក ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2H3127 ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម ​C100​ ពណ៌​ខ្មៅ​សេរី២០០២ គ្មាន ​ស្លាក​លេខ ​បើក​ដោយ​ឈ្មោះ ​រឺ​ន ​ឡំ ភេទ​ប្រុស ​អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ​បណ្ដាល​អោយ​រងរបួស​ធ្ងន់​។​ ចំណែក​​អ្នក​បើករថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​ក្រោយពី​កើត​បាន​រត់គេច​បាត់​។


​លោក​វរសេនីយ៍​ត្រី ស៊ិន​  រ៉ាស៊ី​ ​បាន​អោយ​ដឹង​ទៀត​ថា​  ​  ​ក្រោយ​ពី​កើតហេតុ​ ជនរងគ្រោះ​​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ អេ​មី​ចិន​ស៊ី ​ខេត្តបាត់ដំបង​។​ រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ចរាចរណ៍​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ ​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិវិធី​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ