នគរបាល អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចុះពិនិត្យរកអាវុធជាតិផ្ទុះ
ឧត្តរមានជ័យ៖ កម្លាំងជំនាញនៃអធិការក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ី ថារិទ្ធិ អធិការរងនគរបាលក្រុង កាលពីវេលាម៉ោង៨និង១០នាទី យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ បានចុះឆែកឆេរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចរង្វង់មូលដៃប្រាំបី តាមបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតនៅក្នុងដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
-លទ្ធផល បានធ្វើការអប់រំ និងណែនាំយុវជនចំនួន០១នាក់ ឈ្មោះ ហេង សីហា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ដែលការកែច្នៃស៊ី ម៉ាំង ម៉ូតូបំពងសម្លេងខ្លាំងខុសលក្ខណៈ បច្ចេសទេស និងគ្មានពាក់កញ្ចក់។ ក្នុងនោះ កម្លាំងជំនាញក៏បានណែនាំដល់ប្រជាពលរដ្ឋដែលឆ្លងកាត់គោលដៅបានចំនួន០៥នាក់ ឲ្យពាក់មួកសុវត្ថិភាព និងត្រូវគោរពបញ្ជានៃស្លាកសញ្ញាចរាចរណ៍ ផងដែរ។
សូមបញ្ជាក់ថា មិនមែនតែ អធិការនគរបាលក្រុងសំរោង តែមួយនោះទេ ដែលចុះប្រតិបត្តិការ ឆែកឆេរអាវុធជាតិផ្ទុះ គឺមានស្រុកបន្ទាយអំពិល ស្រុកចុងកាល់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង និងក្រុងសំរោង តែម្តង ដែលធ្វើឡើងទាំង៥ស្រុក និងក្រុង ក្នុងខេត្តឧត្តរមានជ័យ។ ដោយមាន បទបញ្ជាយ៉ាងតឹង រឹង បំផុតពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ អោយមន្ត្រីក្រោមឱវាទ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ៕