ប្ដីបង្អាប់ប្រពន្ធលេង ប្រពន្ធខឹងយកកាំបិតចាក់ប្តី ជាច្រើនកាំបិត រួចចាក់ខ្លួនឯង រងរបួសធ្ងន់ទាំងពីរ
បន្ទាយមានជ័យ ៖ ប្តី-ប្រពន្ធមួយគូរ បាននាំគ្នាផឹកស្រាឡើងស្រវឹងរៀងខ្លួន ប្តី បង្អាប់ថា ប្រពន្ធចេះ ផឹកស្រា មិនយកជាដាច់ខាតសុកចិត្តយកស្រីក្មេង ដែលមិនចេះផឹកស្រា វិញល្អជាងពេលនោះ ប្រពន្ធ ខឹងយ៉ាងខ្លាំង បានយកកូនកាំបិតចាក់ទៅលើប្តីជាច្រើនកាំបិតប៉ងធ្វើឃាត រួចហើយក៏បន្តចាក់ខ្លួនឯងទៀត រងរបួសធ្ងន់ទាំង២ នាក់ប្តី-ប្រពន្ធតែប៉ុណ្ណោះ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ច ស្រុកស្វាយចេក បានឲ្យដឹងថា ប្តី-ប្រពន្ធ ដែលបង្កហិង្សានោះ ប្តី មានឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ ហើយប្រពន្ធមានឈ្មោះ ផូ សុធន អាយុ២២ឆ្នាំ អ្នកទាំង២នាក់ នេះរស់នៅក្នុងភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ប្រភព បានបន្ដទៀតថា មុនពេលកើតហេតុនោះប្តីប្រពន្ធនេះ បាននាំគ្នាផឹកស្រាជុំគ្នារហូតស្រវឹងរៀងខ្លួនក្នុងពេលផឹកនោះប្តីបាននិយាយលេងជាមួយប្រពន្ធថា បើបានប្រពន្ធចេះ ផឹកស្រាអញ្ចឹងអញ មិនយកទេ ទៅយកស្រីក្មេង វិញមិនចេះ ផឹកហើយល្អជាង នេះទៀតផង គ្រាន់តែបានឮពាក្យនិយាយលេងនេះ ធ្វើឲ្យប្រពន្ធខឹងយ៉ាងខ្លាំងក៏ទៅយកកូនកាំបិតមកចាក់ប្តីបំរុងនិងសម្លាប់ហើយនិងសម្លាប់ខ្លួនឯងតាមក្រោយបន្តទៀតតែគ្មានស្លាប់ទាំង២។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្រោយពីកើតហេតុរួចប្តីប្រពន្ធ២នាក់នេះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះជីវិត នៅមណ្ឌលសុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យភ្លាមៗផងដែរ៕